កាលពីថ្ងៃទី ២០ ខែមេសា ឆ្នាំ ២០១៣នេះ ស្រោមអនាម័យជាច្រើនលានស្រោម ដែលបានចែកចាយនៅសាធារណៈរដ្ឋ ហ្គេនយ៉ា ភាគខាងលិចនៃអាហ្វ្រិក ត្រូវបានប្រមូលមកវិញដោយសារតែ មានទំហំតូចពេក។

យោងទៅតាមសារព័ត៌មានរបស់ប្រទេសចិន បានឲ្យដឹងថា ២០០លានស្រោមអនាម័យ ដែលបានធ្វើនៅប្រទេសចិន ត្រូវបានបញ្ជូនមកហ្គេនយ៉ា ក្នុងគោលបំណងជួយ ធ្វើការផ្សព្វផ្សាយពីសុវត្ថិភាពផ្លូវភេទ ក៏ដូចជាកាត់បន្ថយការ មានផ្ទៃពោះ។ យ៉ាងណាមិញ បន្ទាប់ពីធ្វើការចែកចាយ ទើបដឹងថា ស្រោមអនាម័យជាច្រើនមានទំហំតូច ដែលមានន័យថា ស្រោមអនាម័យទាំងនោះ មិនមានសុវត្ថិភាព ដែលអាចដាច់រហែក និងអាចបង្កឲ្យអ្នកប្រើប្រាស់ឆ្លងជំងឺ ថែមទាំងអាចផ្ទៃពោះ។  

ជាមួយគ្នានោះផងដែរ ស្ថាប័នសុខាភិបាលរបស់ហ្គេនយ៉ា បានធ្វើការប្រកាស ក្នុងការប្រមូលស្រោមអនាម័យទាំងនោះមកវិញ ក៏ដូចជា ធ្វើការអប់រំទៅលើ ប្រជាជនទាំងឡាយ ពីគ្រោះថ្នាក់នៃការប្រើស្រោមអនាម័យបែបនេះផងដែរ។ 

តើប្រិយមិត្ដយល់យ៉ាងណា ចំពោះការប្រើប្រាស់ស្រោមអនាម័យ ដែលមានទំហំតូចបែបនេះ?



កែសម្រួលដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]