សម្រាប់ពេលបច្ចុប្បន្ននេះ មានមនុស្សជាច្រើន ចូលចិត្ដលេងល្បែង ប្លែកៗដែលមិននឹកស្មានដល់ ដែលនៅក្នុងនោះ ពួកគេក៏ចូលចិត្ដលេងជាមួយនឹង សត្វកាចសាហាវថែមទៀត។

យ៉ាងណាមិញ តាមរយៈខ្សែវីដេអូមួយ ដែលត្រូវបានគេថតបាន និងបញ្ចូលទៅក្នុង Youtube បានឲ្យដឹងថា មានសមាជិកមួយក្រុម ដែលជាអ្នកលេងសៀក ឬ ចូលចិត្ដធ្វើអ្វីដែល ប្លែកដើម្បីដាក់បង្ហាញទស្សនិកជន ដែលបានអង្គុយចោមរោមមើលនោះ ត្រូវបានក្រពើខាំក្បាលគួរឲ្យព្រឺព្រួចទៅវិញ។ នៅក្នុងវីដេអូនេះ បានបង្ហាញពីសមាជិកម្នាក់ នៃក្រុមអ្នលលេងទាំងនេះ ដាក់ក្បាលចូលទៅក្នុងសត្វក្រពើ ដែលទំនងជាចង់ប្រាប់ទៅទស្សនិកជនថា ក្រពើប្រាកដជាមិនអាច ខាំក្បាលរបស់គេបាននោះទេ។ តែភ្លាមៗនោះ បុរសនេះប្រហែលជាភ្លាត់ស្នៀត ដែលត្រូវបានក្រពើខាំក្បាលបុរសនេះទៅវិញ ខណៈពេលដែលបុរសនេះចាប់ហែកមាត់ក្រពើ និងដាក់ក្បាលចូល។ ដោយសារតែឃើញហេតុការណ៍បែបនេះ អ្នកអង្គុយក៏ដូចជាអ្នកឈរមើល នាំគ្នា ចូលមកជួយបុរសដែលជាប់ក្បាលនៅក្នុងមាត់ក្រពើនេះ។ 

តើដោយសារតែមិនមានការបង្វឹកគ្រប់គ្រាន់មែនទេ ទើបក្រពើនេះបែរជាខាំបែបនេះ?

សូមទស្សនាវីដេអូទាំងអស់គ្នា៖



កែសម្រួលដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]