រាជធានីភ្នំពេញ ៖ បន្ទាប់ពីទើបតែបញ្ចប់បេសកកម្ម សម្តែងនៅក្នុងទឹកដីនៃប្រទេសអាមេរិក និង បារាំងមិនទាន់ទាំងក្តៅដីស្រុកខ្មែរផងនោះ ស្រាប់តែមានពាក្យ លេចឮថា តារាចម្រៀង ដែលមានសំនៀងស្រទន់ និងស្រគត់ស្រគំនាង សុគន្ធ នីសា ត្រៀមវ៉ាលីស ជាថ្មីដើម្បីចេញទៅសម្តែងនៅលើទឹក ដីអាមេរិកជាថ្មីម្តងទៀត។ ប៉ុន្តែពាក្យលេចឮនេះ ត្រូវបានសុគន្ធ នីសា ធ្វើការបដិសេធចោលទាំងស្រុង ដោយបញ្ជាក់ហេតុផលថា នាងមិនមានគម្រោង ចេញទៅសម្តែង នៅក្នុងទឹកដីអាមេរិក តាមកាលបរិច្ឆេទណាមួយឡើយ។

នៅក្នុងគណនេយ្យ ហ្វេសប៊ុករបស់សុគន្ធ នីសា នាងបានសរសេរបកស្រាយជុំវិញការ លេចឮនេះជាភាសាអង់គ្លេសផង និងខ្មែរផងដោយក្នុងនោះនាង បានធ្វើការបដិសេធចោលទាំងស្រុងចំពោះ ការលើកឡើងខាងលើនេះ។ នាងនិយាយថា «សួស្តីអ្នកទាំងអស់គ្នា នាងខ្ញុំសូមបញ្ជាក់ថា ចាប់តាំងពីបានបញ្ចប់ការសម្តែងនៅអាមេរិក និងបារាំងនាពេលថ្មីៗនេះមក ខ្ញុំមិនមានគម្រោងថា ទៅសម្តែងនៅទីនោះដូច ដែលពាក្យចចាមអារ៉ាមនិយាយថា នាងខ្ញុំនឹងមានការសម្តែងនៅទីនោះ តាមកាលបរិច្ឆេទណាមួយទេ សូមទស្សនិកជនទាំងអស់កុំយល់ច្រឡំ និងជឿលើពាក្យចចាមអារ៉ាមមិនពិតទាំងនោះ»៕







បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]