កាលពីព្រឹកមិញនេះ ចោរ២នាក់ ត្រូវបានចាប់ខ្លួនភ្លាមៗ បន្ទាប់ពីបាន ធ្វើសកម្មភាព កាច់សោរម៉ូតូ Scoopy សេរ៊ីឆ្នាំ ២០១៣ មួយគ្រឿង ក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ ដោយសារតែ ត្រូវម្ចាស់ម៉ូតូ ឃើញទាន់។ តាមរយៈវីឌីអូឃ្លីប ពីកាមេរ៉ាសុវត្ថិភាព បង្ហាញអោយឃើញថា ចោរមានគ្នា ២នាក់ ដោយម្នាក់ពាក់មួកសុវត្ថិភាព នៅចាំលើម៉ូតូ ខាងក្រោយឡាន ដែលបានចត នៅមុខផ្ទះកើតហេតុនោះ ឯម្នាក់ទៀត ជាជនដៃដល់ បានដើរចូលមកឈរ គៀនជញ្ជាំងផ្ទះ រួចក៏ចាប់ផ្តើមធ្វើសកម្មភាពរបស់ខ្លួន តែម្តង ដោយបានធ្វើការកាច់សោរម៉ូតូ បានសំរេច បំរុងនឹងលួចយកចេញទៅហើយនោះ ស្រាប់តែត្រូវម្ចាស់ម៉ូតូ ស្រែកឆោឡោ បណ្តាលអោយពួកចោរ ភ័យរត់ តែត្រូវមនុស្សនៅទីនោះ តាមចាប់ ទាល់តែបាន។

សូមប្រិយមិត្តមេត្តាមានការប្រុងប្រយ័ត្ន អោយបានខ្ពស់ មិនត្រូវមានការធ្វេសប្រហែសនោះឡើយ ព្រោះបើតាមរយៈ វីឌីអូឃ្លីបនេះ បង្ហាញឲ្យយើងឃើញថា ចោរពិតជាមាន ជំនាញក្នុងការលួច ខ្ពស់ណាស់ ដោយចំណាយពេល តែមួយភ្លែតប៉ុណ្ណោះ។

សូមទស្សនាវីឌីអូខាងក្រោម៖

 

តើប្រិយមិត្តយល់យ៉ាងណាដែរ?

ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]