រាជធានីភ្នំពេញ ៖ ជនសង្ស័យជាចោរលួចម៉ូតូ ចំនួន២នាក់ ត្រូវបានប៉ូលិសខណ្ឌទួលគោក ចាប់ខ្លួនបានបន្តបន្ទាប់កាលពីវេលាម៉ោង៧ និង១៥នាទីព្រឹកថ្ងៃទី១៩ មេសា ២០១៣ នៅពេលដែលធ្វើសកម្មភាព លួចម៉ូតូម៉ាកស្គូពីពណ៌ស ស៊េរី២០១៣ មួយគ្រឿងទាំងព្រឹកនៅចំណុចមុខផ្ទះលេខ៣៥B ផ្លូវលេខ២៧១ ភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ហើយម្ចាស់គេទាន់ស្រែកឆោរឡោ។ អំឡុងពេលដែលចាប់ខ្លួន សមត្ថកិច្ចដកហូតបានម៉ូតូម៉ាកឌ្រីមសេ១២៥ ពណ៌ខ្មៅ ដែលជិះធ្វើសកម្មភាព និងម៉ូតូម៉ាកស្គូពីដែលលួចពុំបានសម្រេចត្រឡប់មកវិញ។

ជនសង្ស័យដែលត្រូវចាប់ខ្លួន ១-ឈ្មោះលី ប្រុស ហៅធី អាយុ៣៦ឆ្នាំ មានលំនៅភូមិក្បាលស្ពាន ឃុំក្បាលស្ពាន ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ទើបតែមកភ្នំពេញបានតែ២ថ្ងៃ, ២-ឈ្មោះរស់ សិដ្ឋ ភេទប្រុស អាយុ៣៥ឆ្នាំ មានលំនៅភូមិឃ្លាំងសាំង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ។ ចំណែកម្ចាស់ម៉ូតូដែលជនសង្ស័យ លួចពុំបានសម្រេចនោះឈ្មោះចៅ ឈួង ភេទប្រុស អាយុ២៨ឆ្នាំ ជាបុគ្គលិកសាកលវិទ្យាល័យបញ្ញាជាតិ មានលំនៅកន្លែងកើតហេតុខាងលើ។

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]