និស្សិតស្រីជនជាតិចិនម្នាក់ កំពុងតែស្ថិតនៅក្នុង សភាពមិនដឹងខ្លួន បន្ទាប់ពីរងរបួសនៅក្នុង ការវាយប្រហារគ្រាប់បែក ក្នុងអំឡុងពេលរត់ម៉ារាតុននៅបូស្ដុន ក្នុងរដ្ឋ Massachuseets សហរដ្ឋអាមេរិក ដែល៣នាក់បានស្លាប់ និង រងរបួសជាង ១៥០នាក់ កាលពីថ្ងៃទី ១៥ ខែ មេសា ឆ្នាំ ២០១៣នេះ។

យោងទៅតាមសារព័ត៌មានបរទេស ដែលធ្វើការរាយការណ៍ចុងក្រោយបានឲ្យដឹងថា និស្សិតស្រីនេះមានឈ្មោះថា Zhou Danling ជានិស្សិតសិក្សាថ្នាក់ក្រោយបរិញ្ញាប័ត្រ នៅក្នុងមហាវិទ្យាល័យបូស្ដុន។ យ៉ាងណាមិញ អ្នកគ្រប់គ្រងរបស់មហាវិទ្យាល័យនេះ ក៏បានបញ្ជាក់ទៀតថា និស្សិតដទៃទៀតដែលរងរបួសនៅក្នុងហេតុការណ៍នេះ កំពុងតែស្ថិតនៅក្នុងសភាពនឹងនរ មិនមានបញ្ហាអ្វីនោះទេ។

នៅក្នុងនោះ និស្សិតស្រីនេះត្រូវបានគេជឿជាក់ថា នាងជានិស្សិតបញ្ចប់ថ្នាក់បរិញ្ញាប័ត្រមកពីមហាវិទ្យាល័យ Wuhan ប្រទេសចិន និងបានបន្ដថ្នាក់សិក្សាផ្នែកវិទ្យាសាស្ដ្រនៅ ក្នុងមហាវិទ្យាល័យបូស្ដុន សហរដ្ឋអាមេរិកនេះ។ ម្យ៉ាងវិញទៀត មនុស្ស ៧៨នាក់ ដែលគេដឹងថា ជាជនជាតិចិន តៃវ៉ាន់ និងហុងកុង បានចូលរួមនៅក្នុង ការរត់ម៉ារាតុននេះ។

សូមទស្សនាហេតុការណ៍ដែលបានកើតឡើង៖

 

កែសម្រួលដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]