យោងទៅតាមប្រភពព័ត៌មាន របស់អេម៉ារ៉េត បានឲ្យដឹងថាស្ដ្រីជាអ្នកបម្រើតាមផ្ទះម្នាក់ ដែលជាជនជាតិ Ethiopian ត្រូវបានគេចាប់ពង្រត់ និងរំលោភ នៅពេលដែលធ្វើដំណើរត្រលប់ មកផ្ទះវិញ។

យ៉ាងណាមិញ ហេតុការណ៍នេះ បានកើតឡើងនៅក្នុង គុយវ៉ែត នៅពេលដែល អ្នកបម្រើនេះចេញពីផ្សារ និងមានបំណងត្រលប់មកផ្ទះ ដែលខណៈពេលនោះ ក៏មានបុរស៣នាក់ ចាប់នាងចូលក្នុងឡាន ដោយបង្ខំ។ នៅក្នុងនោះ ពួកគេបានធ្វើដំណើរ ទៅទីកន្លែងដែលដាច់ស្រយាល និងរំលោភនាងយ៉ាងព្រៃផ្សៃ នៅទីនោះ។ បន្ទាប់ពីរួចរាល់ពួកគេ បានទន្លាក់នាងចោល នៅកន្លែងផ្សេងទៀត។

ប៉ូលីសគុយវ៉ែត បាននិយាយថា ពួកគេកំពុងតែធ្វើការតាមចាប់ អ្នកទាំង៣នោះ បន្ទាប់ពីសាកសួរព័ត៌មានពីនារីរងគ្រោះ ដែលនៅពេលនេះ នាងកំពុងតែសម្រាកនៅក្នុង មន្ទីរពេទ្យធ្វើការព្យាបាល។

ចំពោះហេតុការណ៍ទាំងនេះ អាចកើតឡើងគ្រប់ទីកន្លែង និងគ្រប់ពេលវេលា សូមយកចិត្ដទុកដាក់ និងប្រុងប្រយ័ត្ន ក្នុងការធ្វើដំណើរទៅណា តែម្នាក់ឯង៕

កែសម្រួលដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]