ភ្នំពេញ៖ នៅវេលាម៉ោង ៧៖០៥នាទី យប់ថ្ងៃទី ១៥ ខែ មេសា ឆ្នាំ ២០១៣ អគ្គិភ័យឆាបឆេះ ផ្ទះប្រជាពលរដ្ឋ នៅខាងជើង វត្តស្វាយពពែប្រមាណ១០០ ម៉ែត្រ ស្ថិតក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ បណ្តាលអោយ ផ្ទះខូចខាតប្រមាណជាង ៧០ភាគរយ ។

លោក ជរ គឹមសូ អភិបាលរងខណ្ឌចំការមន បាននិយាយប្រាប់នៅវេលាម៉ោង ៧៖៤៥នាទីថា មានអគ្គិភ័យឆាបឆេះផ្ទះ ប្រជាពលរដ្ឋ នៅជើងវត្តស្វាយពពែ កាលពីម៉ោង ៧៖០៥នាទី ហើយឥឡូវបានកម្លាំងសមត្ថកិច្ចជួយពន្លត់បាននៅម៉ោងប្រហែល៨ និង៣០ នាទី ។

ចៅសង្កាត់ទន្លេបាសាក់ លោក ខាត់ ណារិទ្ឋ ក៏បានឲ្យដឹងដែរថា តាមការសន្និដ្ឋានជំហានដំបូង អគ្គិភ័យនេះកើតឡើងដោយសារទុសេខ្សែភ្លើង។ លោក ខាត់ ណារិទ្ឋបានបន្តទៀតថា អគ្គិភ័យបានឆាបឆេះនៅផ្ទះលេខ៣២២ ផ្លូវ២១ ក្នុងក្រុម៣៥ ភូមិ៧ នៃសង្កាត់ទន្លេបាសាក់នៅខាងជើងវត្តស្វាយពពែប្រហែលជាង១០០ម៉ែត្រ ហើយបានបំផ្លាញផ្ទះស្ទើតែទាំងស្រុង។

តាមព័ត៌មានពីសមត្ថកិច្ច បានអោយដឹងថា រថយន្តពន្លត់អគ្គិភ័យបានបញ្ជូន ទៅជួយអន្តរាគមន៌ បានបាញ់ទឹកពន្លត់ ហើយបានរលត់អស់ហើយ ដោយផ្ទះខូចខាតប្រមាណជាង ៦០ ទៅ ៧០ភាគរយ ប៉ុន្តែចំនួនទំហំនៃការខូតខាតពិតប្រាកដនៅមិនទាន់បានបញ្ជាក់នៅឡើយទេ៕








ដោយ៖ ដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]