ខេត្ត​កំពត​ ៖ អ្នក​​ចម្ការ​ម្នាក់​ បាន​ប្រទះ​ឃើញ​សព​បុរស​មិន​ស្គាល់​អត្ត​សញ្ញាណ ដែ​ល​​​​​​ចង.​ក​នឹង​ខ្សែ​អំបោះ​សីមា​ភ្ជាប់​នឹងដើម​ឈើ​មួយ​ដើម​ទំហំ​ប៉ុន​ភ្លៅ​ ស្លាប់​នៅ​ក្នុង​ព្រៃ​ជើង​ភ្នំ​ ខាង​ក្រោម​វត្ត​គិរី​ឱសថ​ទឹក​ជប់​​ ផ្នែក​ខាងលើ​របង​សួន​សត្វ​ចម្ងាយ​៣០​ម៉ែត្រ​ ​នៅ​វេលា​ម៉ោង​៩​និង​៣០​នាទី​​ព្រឹក​ថ្ងៃទី​២៨​ មីនា​ នៅ​​​ភូមិ​ស្នំ​ប្រាំពីរ​ ឃុំ​​​​ម៉ាក់​ប្រាង្គ​ ស្រុក​ទឹក​ឈូ​ ។ ទោះ​បី​ជាបែប​ណា​ក្រោយ​ប៉ុន្មាន​ម៉ោង​បន្ទាប់​ពី​ប្រទះ​ឃើញ​សព​ចង​.ក​ គួរ​ឱ្យ​សង្ស័យ​នេះ​ ក៏​មា​នព័ត៌​មាន​ឱ្យ​ដឹង​ថា​ យុវជន​ដែល​ស្លាប់​នេះ​មាន​បញ្ហា​ស្នេហា​ត្រីកោណ​បន្ទាប់​ពី​ខ្លួន​ក្លាយ​ជា​គូ​ដណ្តឹង​នឹង​នារីម្នាក់​ ហើយ​ត្រៀម​ចូល​រោង​ការ​នៅខែ​ឧសភា​ខាងមុខ​ ។ ទោះ​​​​បីបែប​ណា​មិន​ទាន់​មា​នពន្លឺ​ច្បាស់​ការណ៍​​​បញ្ជាក់​ពី​​ការ​ស្លាប់​នេះ​ទាក់​ទិន​នឹងរឿង​ស្នេហា​ត្រី​កោណ​ ឬ​យ៉ាង​ណា​នៅ​ឡើយ​ទេ​ ។ យោង​តាម​សាក្សីបាន​ឱ្យ​ដឹងថា នៅវេលា​ព្រឹក​ពួកគាត់​ជា​អ្នក​ធ្វើ​ចម្ការ​នៅ​ក្បែរ​នោះ មាន​គ្នា​ពីរ​នាក់​កំពុង​តែ​​ដើរ​ពិនិត្យ​ទុយោ​ទឹក​ដែល​តភ្ជាប់​ពី​ភ្នំ​គិរី​ទឹក​ជប់​មក​ចម្ការ​​​​​ដំណា​ំ​​​របស់​ពួក​គាត់​នោះ ។ ពេល​​​មក​ដល់​ផ្លូវ​ដែល​មាន​ទុយោទឹក​ឆ្លង​កាត់​នោះ ក៏​ធុំ​ក្លិន​ស្អុយ​ ​ទើប​នាំគ្នា​ដើររក​មើល​ ​​ស្រាប់​តែ​ប្រទះឃើញ​សព​ចង​.ក​ និង​បាន​រាយ​ការណ៍​ដល់​ប៉ូលិស​ប៉ុស្តិ៍​ និង​លោក​អធិ​​​​​ការ​​រង​ស្រុក​ទឹក​ឈូ​ ហើយ​ក៏​មាន​ការ​ចុះ​ទៅ​ដល់​កន្លែង​​​កើត​ហេតុ​។ ដោយ​មា​ន​ការ​សង្ស័យ សមត្ថ​កិច្ច​មូល​ដ្ឋាន​ក៏​បាន​​​​​រាយ​ការណ៍​ និងសុំ​មន្ត្រីការិ​​យា​​​ល័យ​បច្ចេកទេស​ដើម្បី​មក​ពិនិត្យ​ និង​ធ្វើ​កោសល្យ​វិច័យ​ចំពោះ​​​សព​ដែល​ប្រទះ​ឃើញ​​ ។ ​សព​ពាក់អាវឆ្នូត​​ដៃ​វែង​ ពណ៌​ផ្កាឈូក​ ស្លៀក​ខោ​ជើង​វែង​ក្រណាត់​មុ៉ង​តេហ្គុយ​ ពណ៌​ស្លែ​ ស្បែក​​​ជើង​បាតា​មាន​ឆ្នូត​ស៤​ ដៃ​ស្តាំ​ពាក់​អំបោះ​សីមា​ពណ៌​ក្រហម​ ។ តាម​ការ​ធ្វើ​កោសល្យ​វិច័យ​សព​បាក​់​ក្រោម​ក្តោង​ច្រមុះ​ និង​របេះ​ធ្មេញ​​​​​ជ្រុះ​អស់​ ខាងលើ​និងខាង​​ក្រោម​ ព្រមទាំង​ពាក់​ម៉ាស់​ពណ៌​ខៀវ​។ តាម​ការ​សន្និដ្ឋាន​របស់​សមត្ថកិច្ច​ជំនាញ​ថា​​សព​អាច​ស្លាប់​ដោយ​អំពើឃាត​កម្ម​។ ក្រោយ​​​​ពី​សមត្ថ​កិច្ច​ធ្វើ​កោសល្យ​វិច័យរួច​ក៏បាន​ប្រគល់​ឱ្យនគរបាល​រក្សាទុក​មួយ​អន្លើ​សិន​រង់​ចាំ​ក្រែង​មាន​សាច់​ញាតិ​តាម​រក​​​។ លុះ​មក​ដល់​វេលា​​​​ម៉ោង​១២​និង​៣០​នាទី​ថ្ងៃត្រង់​ក្នុង​ថ្ងៃ​ដដែល ​ក៏​មាន​​ប្រជាពលរដ្ឋ​​ដែល​​​បាត់​សមា​​ជិក​គ្រួសារ​ម្នាក់​តាំង​ពី​ថ្ងៃទី​១៥ មីនា​ ​​​បាន​នាំគ្នាមក​មើល​និង​អះអាង​ថា ​ពិតជា​​​កូន​របស់​ខ្លួន​មែន​ ។ តាម​ការអះ​អាង​ឱ្យ​ដឹង​ថា​ សព​​​នេះ​ឈ្មោះ​ វិន​ សុខ​ដារ៉ា​ ភេទ​ប្រុស​ អាយុ​២៥​ឆ្នាំ​ មាន​​​​ស្រុក​កំណើត​នៅ​ភូម​ិ​តាអេង​ សង្កាត់​កំពង់​កណ្តាល​ ក្រុង​កំពត​ បច្ចុប្បន្ន​ស្នាក់​នៅ​សង្កាត់​ទួល​ស្វាយ​ព្រៃ​ទី២​ ខណ្ឌ​ចំការ​មន​ រាជ​​​​ធានី​ភ្នំ​ពេញ​ បាន​ចេញ​បាត់​ពី​ផ្ទះ​នៅ​ថ្ងៃទី១៥ មីនា ដោយសារ​តែ​មាន​វិបត្តិ​មុន​ថ្ងៃ​រៀប​ការ​ និង​មិន​ដឹង​ថា​ គេ​ចេញ​ពី​ផ្ទះ​នោះ​​​ទៅទី​ណាខ្លះ​នោះ​​​ទេ សូម្បី​តែ​​ទូរស័ព្ទ​មក​ប្រាប់​ក្រុម​គ្រួស​ារ​​ក៏​បាត់​ដំណឹង​សូន្យ​ឈឹង​​​​​។ សាច់​ញាតិ​រៀប​រាប់​ថា​ យុវ​​ជន​នេះ​ទើប​នឹង​ភ្ជាប់​ពាក្យ​ហើយ​ជាមួយ​គូ​​ដណ្តឹង​នៅ​ភូមិ​ក្រាំង​ សង្កាត់​ក្រាំង​អំពិល​ ក្រុង​កំពត​ ។ ប្រភព​ពីក្រុ​ម​គ្រួសារ​បន្ត​ទៀត​ថា យុវជ​ន​រូ​ប​នេះ​ នឹង​ត្រូវ​រៀប​អាពាហ៍​ពិពាហ៍​នៅខែ​ឧសភា​ ខាង​​មុខ​​។ ប្រភព​បន្ត​ទៀត​ថា ជុំ​វិញ​ការ​ស្លាប់​របស់​យុវជន​រូបនេះ អាច​​មាន​បញ្ហា​ពាក់ព័ន្ធ​​នឹងរឿង​ផ្ទាល់​ខ្លួន​ដែ​លក្រុ​ម​គ្រួសារ​សព​បា​ន​ដឹង​រួច​ហើយ និង​​បាន​រាយ​ការណ៍​ឱ្យ​សមត្ថ​​​កិច្ច​បាន​ដឹង​​រួច​ហើយ​​​​ដែរ​ ពី​ស្នេហា​ត្រីកោណ​ក្រោយ​ពេល​ភ្ជាប់​ពាក្យ។​ តែ​ករណីនេះ​ក្រុម​គ្រួសារ​សព​មិន​បំភ្លឺ​ឱ្យ​ដឹង​​​​លម្អិត​​​ទេ តែ​បាន​ផ្តល់​ព័ត៌​មាន​ទុក​ឱ្យ​សមត្ថ​កិច្ច​ជំនាញ​ សម្រាប់ស្រាវ​ជ្រាវ​រក​ឃាត​ករ៕

Bopha

ផ្តល់សិទ្ធដោយ កោះសន្តិភាព

សូមប្រិយមិត្តជួយចុច Add a comment ដើម្បីផ្តល់ជាមតិ និងជួយ Share នៅលើ Facebook របស់អ្នក។

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]