រាជធានីភ្នំពេញ ៖ ថ្មីៗនេះ អីុវ៉ាត្រូវបានបណ្តាសារព័ត៌មានចុះផ្សាយជាបន្តបន្ទាប់ អំពីទំនាក់ទំនងស្នេហា រវាងនាងនិងបុរសពោះម៉ាយអាយុជាង៣០ឆ្នាំប្លាយម្នាក់ ដែលជាថៅកែក្លិបកម្សាន្តដ៏ធំមួយនៅខេត្តសៀមរាប ហើយព័ត៌មានក៏កាន់តែល្បីសុសសាយពេញពិភពសិល្បៈ និងមជ្ឈដ្ឋានទូទៅផងដែរ។

ទំនាក់ទំនងរវាងនាង អីុវ៉ា តារាចម្រៀងប្រចាំផលិតកម្មសាន់ដេ និងបុរសដែលជាថៅកែក្លិបកម្សាន្តរូបនេះ ត្រូវបានលាតត្រដាងតាមរយៈទស្សនាវដី្តដ៏ល្បីមួយ បន្ទាប់ពីអ្នកជិតស្និទ្ធនឹងភាគីខាងប្រុស ប្រាប់ឲ្យដឹងអំពីទំនាក់ទំនងរបស់នាង ហើយគេបានបញ្ជាក់យ៉ាងច្បាស់ថាអីុវ៉ា និងក្រុមគ្រួសាររបស់នាងក៏បានទទួលយកស្នេហានិងទទួលស្គាល់ បុរសពោះម៉ាយរូបនេះហើយផងដែរ ប៉ុន្តែមិនទាន់កំណត់ថ្ងៃរៀបការនៅឡើយទេ។

យ៉ាងណាមិញទំនាក់ទំនងរវាងស្រីស្រស់តារាចម្រៀងក្មេងខ្ចីរូបនេះ មិនមែនទើបតែកើតឡើងនាពេលថ្មីនេះនោះទេ ពោលគឺអ្នកទាំងពីរបានទាក់ទង និងស្វែងយល់ចិត្តគ្នាអស់រយៈពេលជាង១ឆ្នាំមកហើយ បន្ទាប់ពីនាងបានទៅច្រៀងក្នុងក្លិបកម្សាន្តនោះ ជាលើកដំបូង។ ដែលពេលនេះអីុវ៉ា និងបុរសពោះម៉ាយរូបនោះ ក៏កំពុងតែផ្អែមល្ហែមជាមួយគ្នាថែមទៀតផង។

ជួបជាមួយកញ្ញា អីុវ៉ា ផ្ទាល់ នាងបានប្រាប់កោះសន្តិភាពឲ្យដឹង ទាំងទឹកមុខអស់សំណើចថា ចំពោះរឿងនេះនាងមិនបានដឹងខ្លួនទាល់តែសោះ ថានាងមានទំនាក់ទំនងស្នេហាជាមួយបុរសពោះម៉ាយអ្វីនោះ តែនាងសូមបញ្ជាក់ថារឿងនេះដាច់ខាត មិនមែនជាការពិតនោះទេ គឺមានគេចង់បង្ខូចឈ្មោះរបស់នាងតែប៉ុណ្ណោះ ចំពោះនាងគឺមិនទាន់មានគូប្រចាំចិត្តនៅឡើយទេ៕





បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]