ខ្មែរកាន់តែមានមុខមាត់ពេលបទ «ឡានសារ៉ែន» របស់ តន់ ច័ន្ទសីម៉ា ល្បីដល់ស្រុកថៃ យកទៅរាំតាមឡើងកប់! (មានវីដេអូ)

//s5.kh1.co/22/22dd7b13780a97fcf373143b7e1e4f45719eb301.jpg
តារា & កម្សាន្ដ

 ១៨-មករា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

ឡូយណាស់! បទ «ឡានសារ៉ែន» របស់តន់ ច័ន្ទសីម៉ា មិនត្រឹមតែល្បីនៅខ្មែរទេ ឥឡូវផ្ទុះខ្លាំងដល់ថៃ គេយករាំតាមចង្វាក់ភ្លេង បញ្ចេញក្បាច់រាំរស់រវើក

ថៃ៖ ដូចដែលប្រិយមិត្តបានជ្រាបហើយថា មួយរយៈចុងក្រោយនេះ ​តារាចម្រៀងស្រី តន់ ច័ន្ទសីម៉ា ហាក់ដូចជាមានប្រជាប្រិយភាពឡើងកូដខ្លាំងណាស់ តាមរយៈបទចម្រៀងចេញថ្មី ត្រូវចិត្តមិត្តៗយុវវ័យទាំងចង្វាក់ភ្លេង និងសាច់រឿង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះដែរ បទចម្រៀងថ្មីរបស់ តន់ ច័ន្ទសីម៉ា មានចំណងជើងថា «ឡានស៊ឺរ៉ែន» កំពុងផ្ទុះការគាំទ្រពេញបណ្ដាញសង្គមទាំងក្នុងហ្វេសប៊ុក ព្រមទាំងកម្មវិធី Tik Tok ជាដើម។ អ្វីដែលកាន់តែពិសេសនោះគឺ តន់ ច័ន្ទសីម៉ា មិនត្រឹមតែមានកេរ្ត៍ឈ្មោះល្បីល្បាញក្នុងស្រុកទេ ប៉ុន្តែបានសាយភាយដល់ប្រទេសជិតខាងទៀត គឺប្រទេសថៃ។

ជាក់ស្ដែង ថ្មីៗនេះ គេបានប្រទះឃើញ បទ «ឡានសារ៉ែន» របស់ តន់ ច័ន្ទសីម៉ា​ ក្នុងឆានែលយូធូប របស់ថៃមួយឈ្មោះថា The Inner Studio ដោយជនជាតិថៃមួយក្រុមនោះ​ បានចាក់បទនេះ ហើយយកមកបញ្ចេញក្បាច់រាំ តាមចង្វាក់ភ្លេងយ៉ាងរស់រវើក មើលទៅជក់ចិត្តដិតអារម្មណ៍តែម្ដង។

ដោយឡែក គ្រាន់តែឃើញបែបនេះភ្លាម ធ្វើឲ្យហ្វេនៗរបស់ តន់ ច័ន្ទសីម៉ា មានចិត្តសប្បាយរីករាយ និងរំភើបជំនួសម្ចាស់បទខ្លាំងណាស់៕

ចង់ជ្រាបច្បាស់ ទស្សនាវីដេអូខាងក្រោម៖

តន់ ច័ន្ទសីម៉ា
តន់ ច័ន្ទសីម៉ា
តន់ ច័ន្ទសីម៉ា
តន់ ច័ន្ទសីម៉ា
តន់ ច័ន្ទសីម៉ា
តន់ ច័ន្ទសីម៉ា
បទរបស់ តន់ ច័ន្ទសីម៉ា
បទរបស់ តន់ ច័ន្ទសីម៉ា
សកម្មភាពថៃ យកបទរបស់ តន់ ច័ន្ទសីម៉ា ទៅរាំ
សកម្មភាពថៃ យកបទរបស់ តន់ ច័ន្ទសីម៉ា ទៅរាំ
សកម្មភាពថៃ យកបទរបស់ តន់ ច័ន្ទសីម៉ា ទៅរាំ
សកម្មភាពថៃ យកបទរបស់ តន់ ច័ន្ទសីម៉ា ទៅរាំ
សកម្មភាពថៃ យកបទរបស់ តន់ ច័ន្ទសីម៉ា ទៅរាំ
សកម្មភាពថៃ យកបទរបស់ តន់ ច័ន្ទសីម៉ា ទៅរាំ
វីដេអូថៃ យកបទរបស់ តន់ ច័ន្ទសីម៉ា ទៅរាំ
តន់ ច័ន្ទសីម៉ា
Heng Sreynouch
S.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T