កញ្ញា ហុង ស្រីពេជ្រ គឺ Mina ចុះMina ជាអ្នកណា?

//s9.kh1.co/9f/9f6e6dac1e38891c50e6c8d9a3eb55f62a1e768e.png
តារា & កម្សាន្ដ

 ០៥-វិច្ឆិកា-២០២៦ ៣ល្ងាច · មួយថ្ងៃមុន

កញ្ញា ហុង ស្រីពេជ្រ គឺ Mina ចុះMina ជាអ្នកណា?

កញ្ញា ហុង ស្រីពេជ្រ ដែលអ្នកទាំងអស់គ្នាស្គាល់ថាជា Mina ដែលជាតារាពហុជំនាញ ជាអ្នកចម្រៀង POP អ្នកនិពន្ធ និងជាតារាសម្ដែង នៅក្រោមផលិតកម្ម K’ve Entertainment។ កាលពីថ្ងៃទី ៣០ តុលា ២០២៦នេះកញ្ញា ទើបតែបញ្ចេញនូវ MV បទចម្រៀងថ្មី ដែលមានចំណងជើងថា “Slay”​ រួមជាមួយស្ទីលចម្រៀងបែបថ្មីបែប K-POP កន្រ្តាក់អារម្មណ៍ ក្បាច់រាំយ៉ាងរស់រវើក ការតុបតែងខ្លួនយ៉ាងទាន់សម័យនិងទាក់ទាញប្លែកភ្នែក ព្រមទាំងអត្ថន័យនៃបទចម្រៀងយ៉ាង slay ដូចចំណងជើង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=447,h=447,q=100/e7/e78f4445996cf9c584a5891fe2f28388843cca25.jpg

ដូចដែលអ្នកទាំងអស់គ្នាបានស្ដាប់កន្លងមកនៅបទល្បីៗរបស់កញ្ញាមានដូចជា  “Love calling“ , “Tipsy“ និង “ម្ដងទៀតបានទេ”  ដែលសុទ្ធសឹងជាស្នាដៃនិពន្ធទំនុកច្រៀងដោយកញ្ញាផ្ទាល់។

https://s9.kh1.co/__image/w=650,h=366,q=100/87/87e9ceb61636b3eb62befa736beecf75cc9dbb5c.jpg
https://s9.kh1.co/__image/w=596,h=335,q=100/54/54401962beb9ad5fb4fd56fb172bc7122fec1a7b.jpg

អត្ថន័យចម្រៀងពីមួយបទទៅមួយបទ មានភាពទាក់ទាញខុសប្លែកពីគ្នាគួរអោយចាប់អារម្មណ៍។

ចំណែកការសម្ដែងនៅក្នុងវីដេអូចម្រៀងនោះទៀតសោតគឺកញ្ញាបង្ហាញពីអារម្មណ៍ឈឺចាប់និងភាពក្រមិចក្រមើម បានយ៉ាងល្អទៅតាមអត្ថន័យនៃចម្រៀងនិមួយៗ។

កន្លងមកយើងក៏ធ្លាប់ឃើញកញ្ញាបង្ហាញខ្លួននៅក្នុងរឿងខ្លីៗ និងស្ពតពាណិជ្ជកម្មជាច្រើនផងដែរ។

មិនត្រឹមតែប៉ុណ្ណោះ មួយខែកន្លងទៅនេះកញ្ញាក៏បានបង្ហាញខ្លួននៅក្នុងខ្សែភាពយន្តបែបរន្ធត់មួយ ដែលមានចំណងជើងថា “កុំសន្យា” ដែលជាបទពិសោធន៍ថ្មីមួយទៀតសម្រាប់កញ្ញាផងដែរ។​

យ៉ាងណាមិញកញ្ញានៅតែសម្តែងបានយ៉ាងល្អឥតខ្ចោះក្នុងភាពយន្ដនោះ។

https://s9.kh1.co/__image/w=650,h=813,q=100/f9/f911cbcb943d29a6774495ddcc24c47c6f876718.jpg
Chhon Thida
ឆុន ធីដា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T