លទ្ធផលអំពើបាប មើលងាយខ្មែរ! នាង Boom Panadda ត្រូវចាប់ខ្លួនពីបទឆបោកលុយមូលនិធិ លាងលុយ និង…

//s9.kh1.co/62/62af335bb89e29c78e5e55e2c4521b49acd989f8.jpeg
តារា & កម្សាន្ដ

 ០៦-វិច្ឆិកា-២០២៦ ៣ល្ងាច · ២ ម៉ោងមុន

នាង Boom Panadda ត្រូវចាប់ខ្លួនពីបទ ឆបោកលុយរៃអង្គាស និងលាងលុយ

ថ្មីៗនេះ អតីតបវរកញ្ញាថៃ (Miss Thailand) និងជាអតីតជាអ្នកនាំពាក្យក្រសួងការពារជាតិ នាង Boom Panadda Wongphudee ប៉ូលីសឃាត់ខ្លួនបញ្ចូនទៅតុលាការ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=650,h=581,q=100/fb/fb1554001e12757128f11b0a8670466a5c83d5a6.jpeg

នាង Panadda ត្រូវបានចាប់ខ្លួនពាក់ព័ន្ធនឹងការចោទប្រកាន់ថា ប្រាក់បរិច្ចាគដែលបានផ្តល់ឱ្យអង្គការរបស់នាង (Do Good Organisation Foundation) ត្រូវបានយកទៅប្រើប្រាស់ខុសគោលដៅ រួមទាំងការចោទប្រកាន់ថាមានការបង្វែរប្រាក់ចេញពីគោលបំណងសប្បុរសធម៌ដើមផងដែរ។

https://s9.kh1.co/__image/w=650,h=434,q=100/62/62af335bb89e29c78e5e55e2c4521b49acd989f8.jpeg

នាងកំពុងប្រឈមមុខនឹងការចោទប្រកាន់ចំនួន ៣ ករណី រួមមាន៖

ការឆបោកជាសាធារណៈ

ការលាងលុយកខ្វក់

បទល្មើសក្រោមច្បាប់ស្តីពីឧក្រិដ្ឋកម្មកុំព្យូទ័ររបស់ប្រទេសថៃ។

https://s9.kh1.co/__image/w=650,h=431,q=100/30/30b1e87bce6747bf1fba594285cf73bc12c50049.jpeg

«ខ្ញុំសុខចិត្តចូលរួមក្នុងដំណើរការផ្លូវច្បាប់» នាងបាននិយាយទៅកាន់អ្នកសារព័ត៌មាននៅពេលមកដល់ទីស្នាក់ការប៉ូលិស ដោយបាននិយាយពាក្យសុំទោសជាច្រើនដងថា៖ «សូមទោសអ្នកទាំងអស់គ្នា»។

https://s9.kh1.co/__image/w=650,h=434,q=100/2c/2cac682ade591ba1c872ce7c7b1719b4a93253fb.jpeg

យ៉ាងណាមិញ ប្រជាជនថៃជាច្រើនសម្ដែងការខកចិត្តចំពោះនារីរូបនេះ ដែលបានបោកប្រាស់ទំនុកចិត្តរបស់ពួកគេ ហើយសង្ឃឹមថាច្បាប់នឹងអាចចាប់នាង Boom Panadda ដាក់ពន្ធនាគារ៕

Oeng Dalin
D.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T