ទឹកចិត្តសុនខកម្សត់! សុនខមួយក្បាលពាំចំណីដើរ១២គីឡូម៉ែត្រ ដើម្បីយកទៅចែកមិត្ត

//s9.kh1.co/db/dbc1c4c0d13c5436a20752d1d983f99bb2683b4b.png
តារា & កម្សាន្ដ

 ០២-វិច្ឆិកា-២០២៦ ៩ព្រឹក · ៨ ម៉ោងមុន

សុនខមួយក្បាលពាំចំណីដើរ១២គីឡូម៉ែត្រ ដើម្បីយកទៅចែកមិត្ត

ព័ត៌មានមួយបានរាយការណ៍ថា នៅរាល់ពេលយប់ មានឆ្កែមួយក្បាលឈ្មោះ Lilica ដើរចម្ងាយជិត ១២ គីឡូម៉ែត្រកាត់ទីក្រុងសៅប៉ូឡូ (São Paulo) ប្រទេសប្រេស៊ីល ដើម្បីនាំយកអាហារទៅឱ្យសត្វដទៃទៀតដែលរស់នៅជាមួយនាងនៅឯទីចាក់សំរាម។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
សុនខ Lilica
សុនខ Lilica

នៅពេលអ្នកជិតខាងម្នាក់ឱ្យថង់អាហារដល់នាង នាងក៏នាំយកថង់នោះដោយប្រុងប្រយ័ត្នត្រឡប់ទៅផ្ទះវិញ។ ទោះបីជាកូនៗរបស់នាងត្រូវបានគេយកទៅចិញ្ចឹមអស់ហើយក៏ដោយ ក៏ Lilica នៅតែបន្តធ្វើសកម្មភាពដដែលនេះ ដោយបង្ហាញពីការយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះសត្វទាំងឡាយដែលនៅតែពឹងផ្អែកលើរូបនាង។

សុនខ Lilica
សុនខ Lilica

សុនខមួយនេះ ហាក់ដូចជាមានញាណដឹងអំពីការស្រេកឃ្លានរបស់សុនខដ៏ទៃដែលជាមិត្ត និង កើតមានក្ដីអាណិតចំពោះពពួកសត្វដូចខ្លួន។ ទង្វើមួយនេះ បានធ្វើឲ្យសុនខ Lilica មានកេរ្តិ៍ឈ្មោះល្បីពេញបណ្ដាញសង្គមជាមួយនឹងរឿងដ៏រំជួលចិត្តនេះ៕

សុនខ Lilica
សុនខ Lilica
Oeng Dalin
D.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T