The Zero Project Cambodia បង្ហាញសមាជិកទាំង៩រូប ដែលនឹងត្រូវបង្ហាញខ្លួនជា​ក្រុមចម្រៀងបុរសថ្មី(Campop Boy Group)

//s9.kh1.co/7d/7d5ea168969d3f2bdb109f6297fe73cbe9a2395a.jpg
តារា & កម្សាន្ដ

 ៣០-តុលា-២០២៦ ៣ល្ងាច · មួយម៉ោងមុន

The Zero Project Cambodia បង្ហាញសមាជិកទាំង៩រូប ដែលនឹងត្រូវបង្ហាញខ្លួនជា​ក្រុមចម្រៀងបុរសថ្មី(Campop Boy Group)

"The Zero Project Cambodia" ដែលជាកម្មវិធីបណ្តុះបណ្តាលតារាចម្រៀងតាមបែប K-pop ទៅក្នុងទីផ្សារតន្ត្រីកម្ពុជា បានប្រកាសបញ្ជាក់ពីសមាជិកចំនួន ៩ រូប សម្រាប់ក្រុមចម្រៀងបុរសថ្មីមួយ ដែលគ្រោងនឹងបង្ហាញខ្លួនជាផ្លូវការនៅឆ្នាំ ២០២៧ ខាងមុខនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កម្មវិធីនេះបានជ្រើសរើសសមាជិកនៅក្នុងការប្រកួតជុំចុងក្រោយដែលមានឈ្មោះថា 'Final Spots' នៅលើឆាកតន្ត្រីកាលពី សប្ដាហ៍មុន នៅល្ងាចថ្ងៃទី24-25 តុលា បន្ទាប់ពីបានឆ្លងកាត់ការសាកល្បងសមត្ថភាពតាមអនឡាញ​ (online auditions) និង ការជ្រើសរើសជាដំណាក់កាលៗរួចមក។ ហើយការបង្ហាញខ្លួនរបស់ពួកគេ បានបញ្ចប់ទៅយ៉ាងរលូន បន្ទាប់ពីហ្វឹកហាត់ ការច្រៀង រ៉េប និង រាំ អស់ជាច្រើនខែមក ជាមួយនិងគ្រូបង្វិកជនជាតិខ្មែរនិងកូរ៉េ។

សមាជិកទាំង ៩ រូបនោះរួមមាន៖ Kael, Bath, JH, TongLong, Ray, Neo, Finn, Korn និង Ju Mong។ ពួកគេនឹងចាប់ផ្តើមការហ្វឹកហាត់ និងរៀបចំខ្លួនសម្រាប់ការផលិតអាល់ប៊ុមចម្រៀង ដោយមានគោលដៅបង្ហាញខ្លួនជាផ្លូវការនៅឆ្នាំ ២០២៧។

https://s9.kh1.co/__image/w=650,h=592,q=100/f6/f66de994ac7019e44249eaedcba15c3bc8becf01.jpg

ជាមួយគ្នានេះដែរ Yi Fan និង Maro ក៏ត្រូវបានប្រកាសថាជាសមាជិកនៃក្រុម 'Trainees B' (ក្រុមអ្នកហ្វឹកហាត់ត្រៀមបង្ហាញខ្លួនជាផ្លូវការ) ដែលនឹងចូលរួមនៅក្នុងគម្រោងនេះផងដែរ។

https://s9.kh1.co/__image/w=650,h=578,q=100/cc/cc35e5b590ecd747c19de55d305e97bf35728a35.jpg

លោក Chanty Ban នាយកគម្រោងបានមានប្រសាសន៍ថា៖ «យើងផ្តោតលើការបណ្តុះបណ្តាលតារាចម្រៀង ដែលនឹងក្លាយជាអ្នកដឹកនាំឧស្សាហកម្មតន្ត្រីកម្ពុជា ដោយផ្អែកលើស្តង់ដារ K-pop និងប្រព័ន្ធបណ្តុះបណ្តាលដែលមានលក្ខណៈជាប្រព័ន្ធ»។ លោកបានបន្ថែមថា៖ «ខ្ញុំសង្ឃឹមថា កម្មវិធីនេះនឹងក្លាយជាឱកាសមួយសម្រាប់ក្រុមចម្រៀងបុរសកម្ពុជា ក្នុងការពង្រីកវិសាលភាពទៅកាន់ទីផ្សារអន្តរជាតិ និងណែនាំប្រទេសកម្ពុជាឱ្យពិភពលោកបានស្គាល់»។

កម្មវិធីនេះគួរឱ្យកត់សម្គាល់ ត្រង់ថាវាបានយកប្រព័ន្ធជ្រើសរើស និងបណ្តុះបណ្តាលបេក្ខជនតាមបែប K-pop មកអនុវត្តនៅក្នុងឧស្សាហកម្មតន្ត្រី POP របស់កម្ពុជា។ បញ្ហាប្រឈមដ៏សំខាន់មួយនៅពេលខាងមុខ គឺថាតើគម្រោងនេះអាចពង្រីកខ្លួនទៅកាន់ទីផ្សារអន្តរជាតិបានដែរឬទេ ខណៈពេលដែលនៅតែរក្សាបាននូវលក្ខណៈពិសេសនៃតន្ត្រីក្នុងស្រុក និងអត្តសញ្ញាណផ្ទាល់ខ្លួនរបស់សិល្បករ។

BATH
BATH
FINN
FINN
JH
JH
JU MONG
JU MONG
KAEL
KAEL
KORN
KORN
MARO
MARO
NEO
NEO
RAY
RAY
TONG LONG
TONG LONG
YIFAN
YIFAN

Credit to: Star Daily News (https://www.stardailynews.co.kr)

Credit image to FB page: The Zero Project 

Credit image to FB page: 李小艺 - Li XiaoYi

Chhon Thida
ឆុន ធីដា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T