នារីម្នាក់កើតមកមានមុខមាត់មិនប្រក្រតី និងមានជម្ងឺចម្លែក មានតែ២០នាក់គត់ក្នុងប្រវិត្តសាស្ត្រវេជ្ជសាស្ត្រ

//s9.kh1.co/96/9681c1f769da27ad577653e1cd570c188905b40c.png
តារា & កម្សាន្ដ

 ២៦-តុលា-២០២៦ ១០ព្រឹក · ៦ ម៉ោងមុន

នារីម្នាក់កើតមកមានមុខមាត់មិនប្រក្រតី និងមានជម្ងឺចម្លែក មានតែ២០នាក់គត់ក្នុងប្រវិត្តសាស្ត្រវេជ្ជសាស្ត្រ

Kawana បានកើតមកដោយមានរោគសញ្ញា Barber-Say (Barber-Say syndrome) ដែលជាស្ថានភាពហ្សែនដ៏កម្រមួយ ដោយមានករណីតិចជាង ២០ ប៉ុណ្ណោះត្រូវបានកត់ត្រាទុកក្នុងប្រវត្តិសាស្ត្រវេជ្ជសាស្ត្រ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ស្ថានភាពនេះមិនមានវិធីព្យាបាលឱ្យជាសះស្បើយនោះទេ ហើយវាបណ្តាលឱ្យមានការដុះរោមច្រើនហួសប្រមាណ ស្បែកងាយរងរបួស និងត្របកភ្នែកដែលងាកចេញទៅខាងក្រៅ។ Kawana បានកើតមកដោយគ្មានត្របកភ្នែក ហើយអញ្ចាញធ្មេញរបស់នាងដុះលូតលាស់ឥតឈប់ឈរ ដែលតម្រូវឱ្យនាងទទួលការវះកាត់មាត់ជាង ២០ លើករួចមកហើយ ហើយទំនងជានឹងត្រូវទទួលការវះកាត់បន្ថែមទៀតពេញមួយជីវិតរបស់នាង។

https://s9.kh1.co/__image/w=650,h=446,q=100/ea/eab4317b5f2a5430ee6e78d81131c6b3ab6e2ab3.jpeg

ទោះបីជាត្រូវប្រឈមមុខនឹងការសម្លឹងមើល ឬការភ័យខ្លាចពីសំណាក់មនុស្សក៏ដោយ ក៏ Kawana នៅតែបន្តរស់នៅដោយបើកចិត្ត និងមានភាពវិជ្ជមាន ចំពោះខ្លួនឯង ហើយនាងមិនប្រកាន់ចំពោះមនុស្សដែលមើលមកនាងក្នុងក្រសែភ្នែកស្អប់ខ្ពើមនោះដែរ៕

https://s9.kh1.co/__image/w=650,h=366,q=100/82/82a1151a357323cffb3140d7e190a033eff95910.jpeg
https://s9.kh1.co/__image/w=650,h=721,q=100/3c/3cac289531210aba66cd4683350de3849d17913f.jpeg
Oeng Dalin
D.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T