នារីម្នាក់ធ្វើការជាអ្នកដឹកទំនិញពេលយប់ បង្ខំចិត្តតែងខ្លួនបន្លំជាប្រុស ដើម្បីសុវត្ថិភាព

//s9.kh1.co/0b/0b9d4bdb38343ebed094e82128e039c2ac54aaa3.png
តារា & កម្សាន្ដ

 ២១-តុលា-២០២៦ ១១ព្រឹក · ១៨ ម៉ោងមុន

នារីម្នាក់រត់ម៉ូតូដឹកទំនិញពេលយប់ តែងខ្លួនបន្លំជាប្រុសដើម្បីសុវត្ថិភាព

Tia Zakher មានអាយុ ២៣ ឆ្នាំ ហើយរាល់យប់នាងត្រូវសម្រេចចិត្តលើរឿងមួយ។ នាងគឺជាអ្នកដឹកជញ្ជូនអាហារឱ្យក្រុមហ៊ុន Uber Eats ហើយនាងបានដឹងថាការធ្វើការនៅពេលយប់អាចរកចំណូលបានច្រើនជាងពេលថ្ងៃ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ការចេញទៅធ្វើការតែម្នាក់ឯងក្នុងពេលយប់ងងឹត ធ្វើឱ្យនាងមានអារម្មណ៍ភ័យខ្លាច ដូច្នេះនាងក៏បានរកឃើញដំណោះស្រាយមួយសម្រាប់ខ្លួនឯង។

https://s9.kh1.co/__image/w=650,h=790,q=100/f6/f6ccba4440c58a32130d4e0a7665965750b6a524.jpeg

នាងបានស្លៀកពាក់អាវយឺតដៃវែងពណ៌ប្រផេះ អាវក្រៅធំៗ ខោពណ៌កាគី និងស្បែកជើងប៉ាតាពណ៌ស។ នៅផ្នែកខាងលើ នាងពាក់មួកដែលមានក្រណាត់គ្របក្បាល (hoodie) និងពាក់ម៉ាសបិទបាំងពាក់កណ្តាលមុខ។ នាងបានថតវីដេអូបង្ហោះលើ TikTok ដោយមានអត្ថបទពន្យល់ថា៖ ដោយសារតែនាងខ្លាចចេញទៅដឹកជញ្ជូនអាហារតែម្នាក់ឯងនៅពេលយប់ ប៉ុន្តែចង់បានចំណូលច្រើនជាងមុន ទើបនាងសម្រេចចិត្តស្លៀកពាក់ឱ្យមើលទៅដូចជាបុរស។ ចំណងជើងនៃវីដេអូនោះមានឃ្លាតែមួយឃ្លាគឺ៖ "ឯកសិទ្ធិរបស់បុរស" (Male privilege)។

https://s9.kh1.co/__image/w=650,h=811,q=100/03/0310b199392a2d3b0b3acbd5972013e1e2fe8f0d.jpeg

វីដេអូនេះទទួលបានការចូលមើលជាង ២៧២,០០០ ដង។ អ្នកប្រើប្រាស់បណ្តាញសង្គមជាច្រើនបានសម្តែងការគាំទ្រដល់នាង និងសម្តែងការសោកស្តាយដែលស្ត្រីម្នាក់ត្រូវបង្ខំចិត្តធ្វើដល់កម្រិតនេះ។ អ្នកខ្លះទៀតបានផ្តល់ដំបូន្មានជាក់ស្តែងដល់នាង ដូចជាការស្លៀកខោដែលធំជាងនេះ ដើម្បីឱ្យមើលទៅកាន់តែដូចបុរស។ ទន្ទឹមនឹងនេះ ក៏មានអ្នកខ្លះទៀតបានរិះគន់នាងផងដែរ។ តើប្រិយមិត្តយល់យ៉ាងណាដែរ?

https://s9.kh1.co/__image/w=650,h=755,q=100/2d/2d1cae600eeede4a7f47ec6a1f75c358390bee44.jpeg
Oeng Dalin
D.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T