បុរសម្នាក់ត្រូវបានសត្វខ្លាហែកទាំងរស់ នៅក្នុងឧទ្យានមួយកន្លែង (នៅអង់គ្លេស)

//s9.kh1.co/9e/9e069fdc8390c8dddeb4f4e4ceccb89b71a7e668.jpeg
តារា & កម្សាន្ដ

 ១៣-តុលា-២០២៦ ៩ព្រឹក · ២ ថ្ងៃមុន

បុរសមានលក្ខណៈមិនប្រក្រតីម្នាក់ ត្រូវបានសត្វខ្លាវាយប្រហារយ៉ាងរន្ធត់ បណ្ដាលឲ្យបាត់បង់ជីវិត។

នៅរសៀលថ្ងៃសៅរ៍ ទី១០ ខែតុលា ភ្ញៀវទេសចរនៅឧទ្យានសត្វព្រៃ Yorkshire (Yorkshire Wildlife Park) ក្នុងទីក្រុង Doncaster ប្រទេសអង់គ្លេស បានទៅទស្សសនាត្វខ្លា Amur របស់ឧទ្យានពីខាងលើស្ពាន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងចំណោមនោះមានបុរសម្នាក់ ដែលយោងតាមសម្តីភ្ញៀវម្នាក់ទៀត គឺកំពុងពាក់កាសស្តាប់តន្ត្រី និងរាំយ៉ាងរីករាយ ខណៈពេលកំពុងមើលសត្វខ្លានោះ។ គាត់ថែមទាំងបានសុំឱ្យមនុស្សម្នាក់ទៀតជួយថតរូបគាត់ ដោយមានសត្វខ្លាដ៏ធំនោះនៅពីក្រោយផងដែរ។

https://s9.kh1.co/__image/w=400,h=225,q=100/ef/efc3878254e97fec3dbf2ddddade6b11efa1e90f.webp

ស្ត្រីនោះបាននិយាយថា គាត់ហាក់ដូចជាមិនបានមកទីនោះជាមួយនរណាម្នាក់ឡើយ។ បន្ទាប់មក គាត់បានឡើងចូលទៅក្នុងបរិវេណឃុំឃាំងសត្វខ្លានោះ។

វីដេអូដែលត្រូវបានចែករំលែកនៅពេលក្រោយមកទៀត បានបង្ហាញរូបគាត់នៅខាងក្នុង ហើយសត្វខ្លាក៏បានវាយប្រហារបុរសនោះតែម្ដង។ បុគ្គលិកឧទ្យានបានអនុវត្តនីតិវិធីសង្គ្រោះបន្ទាន់ ហើយក្រុមគ្រូពេទ្យបានព្យាយាមជួយសង្គ្រោះគាត់ ប៉ុន្តែបុរសនោះត្រូវបានប្រកាសថាបានស្លាប់នៅនឹងកន្លែងកើតហេតុ។

ប៉ូលិស South Yorkshire កំពុងបន្តស៊ើបអង្កេតដើម្បីស្វែងយល់ឱ្យច្បាស់ថា តើគាត់បានចូលទៅក្នុងនោះដោយរបៀបណា។ ឈ្មោះរបស់គាត់មិនត្រូវបានបញ្ចេញជាសាធារណៈទេ ហើយក្រុមគ្រួសាររបស់គាត់កំពុងទទួលបានការគាំទ្រពីមន្ត្រីជំនាញ។

https://s9.kh1.co/__image/w=650,h=366,q=100/cc/cc1350904354d370c6e0aba0984a9d098d002fbd.jpeg

សត្វខ្លានោះមានឈ្មោះថា Altai ជាខ្លា Amur អាយុ ៥ ឆ្នាំ ដែលជាប្រភេទសត្វមានសល់តែប្រហែល ៥០០ ក្បាលប៉ុណ្ណោះនៅក្នុងធម្មជាតិ។ ពួកវាត្រូវបានគេស្គាល់ផងដែរថាជាខ្លា Siberian (Siberian tigers) ដែលជាប្រភេទសត្វខ្លាធំជាងគេបំផុតនៅលើផែនដី ហើយខ្លាឈ្មោលពេញវ័យអាចមានទម្ងន់លើសពី ៤០០ ផោន (១៨០ គីឡូក្រាម)។

វាបានមកដល់ឧទ្យាននេះក្នុងខែកុម្ភៈ ឆ្នាំ ២០២៥ បន្ទាប់ពីធ្វើដំណើរចម្ងាយជាង ១,១០០ ម៉ាយ (១,៧៧០ គីឡូម៉ែត្រ) ពីសួនសត្វមួយក្នុងប្រទេសន័រវែស ដែលជាផ្នែកមួយនៃកម្មវិធីបង្កាត់ពូជអន្តរជាតិសម្រាប់ប្រភេទសត្វជិតផុតពូជ។ ឧទ្យានបានពណ៌នាវាថាជាសត្វដែលមានចរិត "ស្ងប់ស្ងាត់ និងចូលចិត្តចង់ដឹងចង់ឃើញ"។

https://s9.kh1.co/__image/w=437,h=457,q=100/93/9318734d1ee234962cfd5cecb5d84c7a39fd2fec.jpeg

ឧទ្យាននេះបានបិទទ្វារសម្រាប់ថ្ងៃចុងសប្តាហ៍ដែលនៅសល់ ហើយនឹងបន្តបិទទ្វារ ខណៈពេលដែលបុគ្គលិកដែលរងផលប៉ះពាល់ផ្លូវចិត្តយ៉ាងខ្លាំងទទួលការព្យាបាលផ្លូវចិត្តពីអ្នកជំនាញ។

ទន្ទឹមនឹងនេះ ឧទ្យានបានទទួលសារជាច្រើនពីមនុស្សដែលព្រួយបារម្ភអំពីជោគវាសនារបស់ Altai។ នៅថ្ងៃអាទិត្យ ឧទ្យានបានផ្តល់ចម្លើយដល់ពួកគេថា៖ «យើងអាចធានាដល់មនុស្សគ្រប់គ្នាថា វាមានសុវត្ថិភាព និងសុខភាពល្អ ហើយនឹងមិនត្រូវបានសម្លាប់ចោល (euthanised) ដោយសារតែហេតុការណ៍នេះឡើយ»។

https://s9.kh1.co/__image/w=302,h=166,q=100/1d/1ddddc62d64febc8f8ced912ffb3474edbf4453c.jpeg
Oeng Dalin
D.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T