Dan Sur ដែលជាតារារ៉េប និងជា Influencer លើបណ្តាញសង្គម ជនជាតិកូឡុំប៊ី បានក្លាយជាប្រធានបទដ៏ក្តៅគគុកមួយ បន្ទាប់ពីគេបានវះកាត់ដាំខ្សែមាសនៅក្នុងស្បែកក្បាល ដែលមានរាងជាខ្សែសង្វាក់ ដើម្បីបង្កើត "សក់មាស" ដែលខ្លួនប្រាថ្នាចង់បាន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
តារារ៉េបរូបនេះ បានបង្ហាញម៉ូដដ៏ប្លែកនេះនៅលើ TikTok ដោយបានប្រាប់ទស្សនិកជនថា វាជាសក់ខ្សែច្រវ៉ាក់មាសដែលខ្លួនបានដាំនៅលើក្បាល។ រូបរាងដ៏ប្លែកនេះបានបង្កឱ្យមានការចាប់អារម្មណ៍យ៉ាងឆាប់រហ័សនៅលើអ៉ីនធឺណិត ដោយមានមនុស្សជាច្រើនឆ្ងល់ចំពោះការរស់នៅបន្ទាប់ពីទទួលបានសក់មាសរបស់ខ្លួនហើយ។

នៅពេលដែលវីដេអូនៃម៉ូដសក់ដ៏ប្លែករបស់ Dan Sur ទៅក្នុងបណ្ដាញសង្គម វាបានធ្វើឲ្យចំនួនអ្នកតាមដាននៅលើបណ្តាញសង្គមបានកើនឡើងយ៉ាងខ្លាំង។ យ៉ាងណាមិញ Dan Sur ថែមទាំងបាននិយាយលេងសើចថា ខ្លួនសង្ឃឹមថានឹងមិនមាននរណាម្នាក់យកគំរូតាមស្ទីលដ៏ប្លែករបស់នេះនោះទេ៕






