ចូលប៉ុស្តិ៍ទៀតហើយ ! Seungri អតីតសមាជិក BIG BANG ត្រូវគេប្ដឹងពីបទប្រើអំពើហិង្សារ

//s9.kh1.co/9c/9c97896180a9a5ca168c30e71d5d8f0fe743bbc2.jpg
តារា & កម្សាន្ដ

 ១១-កញ្ញា-២០២៦ ១១ព្រឹក · ២ ម៉ោងមុន

Seungri អតីតសមាជិក BIG BANG ត្រូវគេប្ដឹងពីបទប្រើអំពើហិង្សារ

អតីតសមាជិក BIGBANG លោក Seungri ត្រូវបានគេរាយការណ៍ថាត្រូវបានចោទប្រកាន់ពីបទវាយប្រហារបុរសម្នាក់ ដោយមានពាក្យបណ្តឹងមួយត្រូវបានដាក់នៅស្ថានីយ៍ប៉ូលីស Gangnam នៅថ្ងៃទី 26 ខែសីហា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=320,h=320,q=100/af/afb2dc21f9138fc6e6ef21a879a8553ffaac621a.png

យោងតាមរបាយការណ៍ ហេតុការណ៍អំពើហិង្សារនេះបានកើតឡើងនៅពេល Seungri កំពុងបរិភោគអាហារជាមួយជនរងគ្រោះ ដែលជាអ្នកដាក់ពាក្យបណ្ដឹងចោទប្រកាន់ នៅភោជនីយដ្ឋានមួយក្នុងស្រុក Gangnam ទីក្រុងសេអ៊ូល។

https://s9.kh1.co/__image/w=504,h=608,q=100/ad/ad1acd563079fb75f2f014942dfa08b688b9e0ca.png

បច្ចុប្បន្នប៉ូលីសកំពុងស៊ើបអង្កេតពីកាលៈទេសៈ ប៉ុន្តែបានបដិសេធមិនធ្វើអត្ថាធិប្បាយជាសាធារណៈទេ។ គួររំលឹកដែរថា Seungri ដែលមានឈ្មោះពិតថា Lee Seung Hyun ពីមុនត្រូវបានកាត់ទោសពីបទចោទប្រកាន់ចំនួនប្រាំបួនទាក់ទងនឹងករណី Burning Sun រួមទាំងការស្នើសុំពេស្យាចារ ល្បែងស៊ីសង និងការកិបកេងប្រាក់៕

https://s9.kh1.co/__image/w=465,h=660,q=100/b2/b2c4822a5f8a02d17575a895adc75c8cafc250fd.png
Oeng Dalin
D.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T