កាលពីប្រាំពីរឆ្នាំមុន លោក Joey Romano ជានិស្សិតនៅសាកលវិទ្យាល័យ Texas ក្នុងទីក្រុង Austin បានបាក់កដៃរបស់គាត់ពេលកំពុងជិះស្គី។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដោយសារតែលោក Joey មានបញ្ហាមិនអាចប្រើធានារ៉ាប់រងព្យាបាលបាន ហើយមានការព្រួយបារម្ភអំពីថ្លៃរថយន្តសង្គ្រោះបន្ទាន់ គាត់បានសម្រេចចិត្តហៅតាក់ស៉ី Uber ជំនួសវិញ។ អ្នកបើកបរគឺលោក Beni Lukumu បានដឹងថា លោក Joey មានរបួដសនិងត្រូវការជំនួយបន្ទាន់ លោក Lukumu បានបើកឡានដឹកគាត់ទៅកាន់មជ្ឈមណ្ឌលសង្គ្រោះបន្ទាន់ជាមុនសិន។
នៅពេលដែលគ្រូពេទ្យបានរកឃើញថារបួសរបស់លោក Joey ធ្ងន់ធ្ងរជាងការរំពឹងទុក លោក Lukumu បានបើកឡានដឹកគាត់ទៅកាន់មន្ទីពេទ្យសង្គ្រោះបន្ទាន់មួយទៀត។ មិនត្រឹមតែជូនទៅពេទ្យប៉ុណ្ណោះទេ លោក Lukumu បានបដិសេធមិនទទួលយកការទូទាត់ ហើយបាននៅជាមួយលោក Joey ចាប់ពីម៉ោង 2 រសៀលរហូតដល់ម៉ោង 8 យប់ ដោយចំណាយពេលប្រាំមួយម៉ោងនៅក្បែរគាត់ និងសុខចិត្តខកខានការងារមួយរសៀលទៀត។

ក្រោយមក ជីដូនរបស់ Joey បានមកដល់ពីទីក្រុង Houston ហើយបានស្នើសុំបង់ប្រាក់ឱ្យលោក Lukumu សម្រាប់ពេលវេលា និងជំនួយរបស់គាត់។ លោក Lukumu បានបដិសេធមិនយកនោះទេផ្ទុយទៅវិញ គាត់បានទទួលយកការអញ្ជើញទៅញ៉ាំអាហារពេលល្ងាច ហើយអាហារសាមញ្ញនោះបានក្លាយជាការចាប់ផ្តើមនៃមិត្តភាពរបស់ពួកគេ។
លោក Lukumu ដែលបានធ្វើអន្តោប្រវេសន៍ទៅសហរដ្ឋអាមេរិកពីប្រទេសកុងហ្គោ បានពន្យល់ពីមូលហេតុដែលគាត់ស្នាក់នៅជាមួយលោក Joey។ គាត់បាននិយាយថា "វាមិនមែនជាសំណួរសម្រាប់ខ្ញុំទេ... គាត់ត្រូវការនរណាម្នាក់នៅក្បែរគាត់"។

រឿងដែលបានចាប់ផ្តើមជាការជិះ Uber ក្នុងអំឡុងពេលរសៀលដ៏លំបាកមួយបានប្រែក្លាយទៅជារឿងមួយដែលមានអត្ថន័យជាង។ ប្រាំពីរឆ្នាំក្រោយមក លោក Joey និងលោក Lukumu នៅតែជាមិត្តភក្តិជិតស្និទ្ធ ដោយបង្ហាញពីរបៀបដែលទង្វើសប្បុរសសាមញ្ញមួយអាចបង្កើតមិត្តភាពដែលមានរយៈពេលជាច្រើនឆ្នាំ។
ប្រភព៖ https://www.facebook.com/share/1E8xZBwCav/?mibextid=wwXIfr





