គិតយ៉ាងណាបើសិនអ្នកមកដល់ពិធីជប់លៀង ហើយភ្ញៀវយ៉ាងច្រើនកុះករបែរជាស្លៀកពាក់ដូចចូលរួមពិធីមង្គលការ ហើយកូនកំលោះគឺជាអ្នក។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សនោះជាអ្វីដែលបានកើតឡើងចំពោះលោល Héctor Morales នៅ Michoacán ប្រទេសម៉ិកស៊ិក ក្នុងឆ្នាំ 1992។ យោងតាមរឿងរ៉ាវគ្រួសារនៅពីក្រោយរូបថតដែលល្បីពេញអ៉ិនធើណេត គឺបុរសពាក់អាវយឺតក្រឡាគឺជាកូនកំលោះកាន់កាំបិតកាត់នំខេកជាមួយកូនក្រមុំគឺជារឿងពិត។
ពេលលោក Héctor ដែលជាកូនកំលោះមកដល់ ភ្ញៀវប្រហែល 150 នាក់បាននៅទីនោះរងចាំក្នុងសម្លៀកបំពាក់ថ្លៃថ្នូរបែបចូលរួមង្គលការ ប៉ុន្ដែខ្លួនលោកផ្ទាល់មិនបានដឹងនោះទេ ព្រោះលោកត្រូវបានគេប្រាប់ថាឲ្យមកចូលរួមពិធីជប់លៀងធម្មតាប៉ុណ្ណោះ។
នៅក្នុងកម្មវិធីនោះមានបូជាចារ្យមួយរូប ក្រុមតន្រ្តីម៉ារីយ៉ាឈី និងសំខាន់បំផុតគឺមិត្តស្រីរបស់គាត់ Lupita កំពុងរង់ចាំរៀបការជាមួយគាត់។ ជាក់ស្តែង Héctor មិនត្រូវបានគេប្រាប់ពីមូលហេតុពិតប្រាកដសម្រាប់ការជួបជុំនោះទេ។

គាត់មានសិទ្ធក្នុងការបដិសេធមង្គលការនេះ ផ្ទុយទៅវិញ គាត់បានយល់ព្រមរៀបការជាមួយ Lupita នៅទីនោះ ដោយនៅតែស្លៀកពាក់ដូចនៅក្នុងរូបថតនោះ។
រូបថតនោះគឺជារូបថតផ្លូវការ ដែលមានលោក Héctor ឈរនៅក្បែរកូនក្រមុំដែលពាក់រ៉ូបយ៉ាងស្រស់ស្អាត ហើយកូនកំលោះពាក់អាវយឺតប៉ូឡូកាត់នំអាពាហ៍ពិពាហ៍
ជាច្រើនទសវត្សរ៍ក្រោយមក រូបភាពទាំងនោះត្រូវបានចែកចាយពេញបណ្ដាញអ៉ិនធើណេតនាំគ្នាយកធ្វើជារឿងសើចកម្សាន្ត៕





