កក្រើកជាថ្មី! មិត្តហ្វូន ប្រកាសបើកសម្ពោធជាផ្លូវការកម្មវិធី Metfone STARS រដូវកាលទី ៣ ក្រោមពាក្យស្លោក “The Next Move”!

//s9.kh1.co/8d/8dce197c10fd06886be62e39588eb466054d8bf1.jpeg
តារា & កម្សាន្ដ

 ២៩-សីហា-២០២៦ ៩ព្រឹក · មួយថ្ងៃមុន

កក្រើកជាថ្មី! មិត្តហ្វូន ប្រកាសបើកសម្ពោធជាផ្លូវការកម្មវិធី Metfone STARS រដូវកាលទី ៣ ក្រោមពាក្យស្លោក “The Next Move”!

នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ ក្រុមហ៊ុន មិត្តហ្វូន បានប្រកាសជាផ្លូវការនៃការវិលត្រឡប់មកវិញនៃកម្មវិធីប្រឡងសមត្ថភាពដ៏កក្រើក Metfone STARS Season 3។ ក្រោមពាក្យស្លោកផ្លូវការ «The Next Move» ដែលរដូវកាលនេះបង្ហាញពីរបត់ផ្លាស់ប្តូរយ៉ាងសំខាន់នៃកម្មវិធី ដោយបានបង្វែរការផ្តោតអារម្មណ៍ពីអ្នកបង្កើតមាតិកាឌីជីថល (Content Creators) ក្នុងរដូវកាលមុនៗ មកជាការប្រកួតប្រជែងរាំថ្នាក់ជាតិ ដែលផ្តល់នូវវិថីដ៏រំភើបអស្ចារ្យ សម្រាប់យុវជនដែលមានទេពកោសល្យនៅទូទាំងប្រទេសកម្ពុជា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=650,h=434,q=100/28/28798f2043860b9570c8298bb5761fb1dd7c9943.jpeg

ការទទួលពាក្យចុះឈ្មោះ ត្រូវបានបើកជាផ្លូវការចាប់ពីថ្ងៃទី២៨ ខែសីហា ដល់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦។ អ្នកដែលស្រលាញ់ការរាំ ឬចេះរាំថ្មីថ្មោងនៅទូទាំងប្រទេស ត្រូវបានជំរុញឱ្យមកចូលរួម ដើម្បីផ្លាស់ប្តូរអ្នក «The Next Move» លើវិថីសិល្បៈដែលអ្នកស្រមៃ នៅក្នុងការប្រកួតដើម្បីដណ្តើមពានជ័យលាភី និងមានឱកាសឈ្នះប្រាក់រង្វាន់សរុប រហូតដល់ ៥២,០០០,០០០ រៀល

រង្វាន់ធំរួមមាន៖

·        រង្វាន់ជ័យលាភីលេខ ១៖ ថវិកា ២០,០០០,០០០ រៀល

·        រង្វាន់លំដាប់កំពូលទី ២៖ ថវិកា ១២,០០០,០០០ រៀល

·        រង្វាន់លំដាប់កំពូលទី ៣៖ ថវិកា ៦,០០០,០០០ រៀល

បន្ថែមពីលើប្រាក់រង្វាន់ជាសាច់ប្រាក់ បេក្ខជនជ័យលាភីកំពូលទាំង ៣ រូប នឹងទទួលបានកញ្ចប់រង្វាន់ពិសេសពីក្រុមហ៊ុន មិត្តហ្វូន ដែលរួមមាន ស៊ីមកាត VIP លេខពិសេស តម្លៃ ៤,០០០,០០០ លានរៀល ព្រមទាំងសេវាអ៊ីនធឺណិត Wi-Fi តាមផ្ទះដោយឥតគិតថ្លៃ រយៈពេល ១ ឆ្នាំពេញ។

https://s9.kh1.co/__image/w=650,h=434,q=100/b8/b8bfc8838e52b16b6c1f58fdb5a52fb57898e559.jpeg

រដូវកាលនេះ ក៏បានប្រមូលផ្តុំទៅដោយពិធីករ គណៈកម្មការ និងគ្រូបង្វឹកល្បីៗក្នុងប្រទេសផងដែរ។ ក្នុងនោះ លោក យ៉ារ៉ូ និងកញ្ញា បូ នីកា ដែលតារាដ៏មានប្រជាប្រិយភាព ក៏បានចូលខ្លួនធ្វើជាពិធីករនៃកម្មវិធី ខណៈដែលលោក ឆាយ(Chhay), អ៊ូរី (Woori) និង ឆោមឆាយ (Choum Chhay) ដែលគ្រប់គ្នាទទួលស្គាល់ថាជាអ្នកជំនាញរាំ និងជាគ្រូបង្វឹក និងមានបទពិសោធខ្ពស់ក្នុងវិស័យសិល្បៈរាំនេះ ក៏មានតួនាទីជាគណៈកម្មការ (Judge) និងជាគ្រូបង្វឹក (Mentors) ដើម្បីរួមដំណើរ និងដឹកដៃបេក្ខជនទាំងអស់ឱ្យលេចធ្លោក្នុងការប្រកួតនេះ។

លោក Le Duc Anh (ឡេ ឌឹកអាញ់) ប្រធានផ្នែកទីផ្សារ នៃក្រុមហ៊ុន មិត្តហ្វូន បានមានប្រសាសន៍ថា៖ «កម្មវិធី Metfone STARS រដូវកាលទី 3 The Next Move នឹងឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីការប្តេជ្ញាចិត្តរបស់យើង ក្នុងការគាំទ្រដល់យុវជនជំនាន់ក្រោយរបស់កម្ពុជា ព្រមទាំងចូលរួមលើកកម្ពស់គំនិតច្នៃប្រឌិតរបស់យុវជនមកពីគ្រប់តំបន់ទូទាំងប្រទេស។

https://s9.kh1.co/__image/w=650,h=434,q=100/0e/0e5647ab8baaabe87e63425a82f051e1283ba5e7.jpeg

លោក Le Duc Anh បានបន្ថែមទៀតថា Metfone STARS Season 3 គឺជា របត់ផ្លាស់ប្តូរទម្រង់កម្មវិធីថ្មីប្លែក បន្ទាប់ពីទទួលបានជោគជ័យយ៉ាងកក្រើកក្នុងការជ្រោមជ្រែងអ្នកផលិតមាតិកាឌីជីថល (Content Creators) ក្នុងរដូវកាលទី ១ និងទី ២ រួចមក។ សម្រាប់រដូវកាលទី ៣ នេះ កម្មវិធីនឹងបង្វែរការផ្តោតអារម្មណ៍មកលើ «វិស័យសិល្បៈរាំ» វិញម្តង ក្រោមពាក្យស្លោកដ៏មានថាមពល #TheNextMove!

កាន់តែពិសេសជាងនេះទៅទៀត រដូវកាលថ្មីនេះបង្កើតឡើងក្នុងគោលបំណងលើកស្ទួយភាពសម្បូរបែបនៃសិល្បៈរាំនៅកម្ពុជា ដែលរួមមានតាំងពីរបាំបុរាណខ្មែរ K-Pop និង Hip-Hop រហូតដល់ Street Dance ដ៏មានប្រជាប្រិយ។ មិនត្រឹមតែជាការប្រកួតនោះទេ ប៉ុន្តែកម្មវិធីនេះ គឺជាទីលានដ៏ធំមួយ ដែលបើកឱកាសឱ្យសហគមន៍អ្នករាំគ្រប់ទម្រង់ អាចជួបជុំគ្នា ផ្លាស់ប្តូរពិសោធ និងរីកចម្រើនទៅមុខជាមួយគ្នា។

តាមរយៈការប្រកួតប្រជែងនេះ ក្រុមហ៊ុន មិត្តហ្វូន ប្តេជ្ញាបង្កើតឱកាសបន្ថែមទៀតសម្រាប់យុវជនស្រលាញ់ការរាំ ក្នុងការចាប់យកក្តីស្រមៃ និងកសាងផ្លូវឆ្ពោះទៅកាន់អាជីពនាពេលអនាគតរបស់ពួកគេ។ ដោយមានការគាំទ្រពីបណ្តាញឌីជីថលដ៏ទូលំទូលាយទូទាំងប្រទេសរបស់ មិត្តហ្វូន និងទម្រង់ថ្មីនៃកម្មវិធី Metfone STARS ជាមួយនឹងទស្សនវិស័យភ្ជាប់ទំនាក់ទំនងទេពកោសល្យយុវជនទៅកាន់ឱកាសថ្មីៗ ព្រមទាំងផ្តល់នូវឆាកសម្តែងកម្រិតស្តង់ដាមួយ ដើម្បីបង្ហាញសមត្ថភាពលេចធ្លោរបស់ពួកគេ ជូនដល់ទស្សនិកជននៅទូទាំងប្រទេសកម្ពុជា។

លើសពីនេះ ក្រុមហ៊ុន មិត្តហ្វូន សូមលើកទឹកចិត្តដល់យុវជនចេះរាំថ្មីថ្មោងទូទាំងប្រទេសកម្ពុជា ឱ្យចេះមកចាប់យកឱកាសមាសនេះ ក្នុងការបញ្ចេញនូវក្តីស្រឡាញ់ ទេពកោសល្យ និងគំនិតច្នៃប្រឌិតរបស់ខ្លួន ដើម្បីរួមដំណើរជាមួយ #TheNextMove ឱ្យទៅជាពេលវេលាដ៏មានតម្លៃក្នុងការឈានទៅកាន់អនាគតចែងចាំង។

សម្រាប់យុវជន ដែលមានបំណងចូលរួមប្រកួតប្រជែង អាចដាក់ពាក្យចុះឈ្មោះ តាមរយៈបណ្តាញទំនាក់ទំនងផ្លូវការរបស់ មិត្តហ្វូន បាន ចាប់ពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ នេះតទៅ។

https://s9.kh1.co/__image/w=650,h=433,q=100/c9/c929cdd49233868a83de1238c1ce93a69bc22e6a.jpeg

អំពីក្រុមហ៊ុនមិត្តហ្វូន

ក្រុមហ៊ុន មិត្តហ្វូន គឺជាប្រតិបត្តិករទូរគមនាគមន៍ និងជាអ្នកផ្តល់សេវាកម្មបច្ចេកវិទ្យាឌីជីថលឈានមុខគេមួយនៅកម្ពុជា ដែលផ្តល់ជូននូវសេវាភ្ជាប់ទំនាក់ទំនង ដំណោះស្រាយឌីជីថល ព្រមទាំងការបង្កើតការកម្សាន្តថ្មីជាច្រើន ដែលផ្តោតលើ ចំណង់ចំណូលចិត្តរបស់យុវជនកម្ពុជា នៅទូទាំងប្រទេស។

Metfone Officially Launches Metfone Stars Season 3 under the Theme “The Next Move”

On August 28, Metfone officially announced the return of its talent search program, Metfone STARS Season 3. Under the official theme “The Next Move,” this season marks a major new direction for the competition, shifting its focus from digital content creators in previous seasons to a nationwide dance competition that offers an exciting platform for young talents across Cambodia.

Registration is officially open from August 28 to September 18, 2026. Dancers from across the country are invited to make “The Next Move” in their artistic journey by joining the competition and competing for a share of the total prize pool worth KHR 52,000,000.

The main prizes include:

·        First Prize: KHR 20,000,000

·        Second Prize: KHR 12,000,000

·        Third Prize: KHR 6,000,000

In addition to the cash prizes, each of the top three contestants will receive a special prize package from Metfone, including a premium VIP SIM worth USD 1,000 and one year of free home Wi-Fi service provided by Metfone.

This season also brings together a notable lineup of hosts, judges, and mentors. Popular personality Juvie will serve as the program’s host, while respected industry figures Chhay, Woori, and Choum Chhay will join as judges and mentors, accompanying and guiding contestants throughout their journey in the competition.

Mr. Le Duc Anh, Head of Marketing at Metfone, shared: “Metfone STARS Season 3: The Next Move reflects our commitment to supporting Cambodia’s younger generation and celebrating the creativity of local communities.”

According to Mr. Le Duc Anh, Metfone STARS Season 3 represents an important new direction for the program. While Seasons 1 and 2 focused on digital content creators and showcased the potential and creativity of Cambodian youth, Season 3 turns the spotlight to dance under the theme “The Next Move.”

The new season aims to celebrate the diversity of Cambodia’s dance culture, from traditional Khmer dance and K-pop to hip-hop and modern street dance styles, while creating a space where different dance communities can connect, exchange ideas, and grow together.

Through the competition, Metfone aims to create more opportunities for young dancers to pursue their passion and build pathways toward future careers. Supported by Metfone’s nationwide digital network and the Metfone STARS platform, the program seeks to connect young talent with new opportunities while giving dancers a major stage to showcase their skills to audiences across Cambodia.

Metfone also encourages dancers throughout the country to seize this opportunity to showcase their passion, talent, and creativity — and turn “The Next Move” into their moment to shine.

Contestants who wish to participate can submit their applications through Metfone’s official channels starting from August 28, 2026.

About Metfone

Metfone is one of Cambodia’s leading telecommunications and digital technology service providers, offering connectivity services, digital solutions, and youth-focused entertainment initiatives to customers across the Kingdom of Cambodia.

Oeng Dalin
D.L

អត្ថបទទាក់ទង

//s9.kh1.co/9b/9b666bfad8f5c45081fd8e66bfccbda1289bf979.png

សេចក្តីរីករាយជាប្រវត្តិសាស្ត្រកំពុងចងក្រងឡើងវិញនូវប្រវត្តិសាស្ត្ររបាំរបស់កម្ពុជា! "World Dance Colloseum Cambodia" បានបញ្ចប់ដោយជោគជ័យយ៉ាងធំធេងនៅផ្សារទំនើប Chip Mong 271 Mega Mall

 ១៩-សីហា-២០២៦ 
 ១ល្ងាច · ១១ ថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T