នៅក្នុងខែតុលា ឆ្នាំ២០២៣ អាជ្ញាធរប្រទេសកេនយ៉ាបានចាប់ខ្លួនលោក Brian Mwenda Njagi ដែលមានឈ្មោះថា "Kenya’s Mike Ross " បន្ទាប់ពីបានរកឃើញថាគាត់បានប្រកបវិជ្ជាជីវៈជាមេធាវីដោយគ្មានអាជ្ញាប័ណ្ណ និងមិនបញ្ចប់ការសិក្សារផ្នែកច្បាប់។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ដោយបុរសរូបនេះ បានលួចអត្តសញ្ញាណរបស់មេធាវីស្របច្បាប់ម្នាក់ ដែលមានឈ្មោះស្រដៀងគ្នា ហើយលោក Mwenda បានដើរក្ដីឲ្យអតិថិជនដោយជោគជ័យនៅចំពោះមុខចៅក្រមតុលាការជាន់ខ្ពស់ ដោយឈ្នះក្តីចំនួន ២៦ លើកជាប់ៗគ្នា។

បន្ទាប់ពីការចាប់ខ្លួនពីបទលួចអត្តសញ្ញាណ និងការក្លែងបន្លំ លោក Mwenda បានធ្វើឲ្យផ្ទុះការភ្ញាក់ផ្អើលម្តងទៀត នៅពេលដែលគាត់ធ្វើជាមេធាវីការពារក្ដីខ្លួនឯងនៅក្នុងតុលាការ ហើយប្រើសមត្ថភាព និងជំនាញដែលរៀនសូត្រដោយខ្លួនឯងឈ្នះក្ដីយករួចខ្លួននៅក្នុងករណីរបស់ខ្លួនឯង ពិតជាឆ្លាតវៃនិងសមជាមេធាវីមែនបើទោះបីជាលោកមិនមានអាជ្ញាប័ណ្ណក៏ពិតមែន៕
ប្រភព៖ https://www.facebook.com/share/p/19P2okUhCE/?mibextid=wwXIfr





