ជប៉ុន៖ តារាភាពយន្តអាសអាភាសដ៏ល្បីល្បាញម្នាក់នៅប្រទេសជប៉ុន ត្រូវបានគេរាយការណ៍ថាបានធ្វើអត្តឃាត បន្ទាប់ពីសាកសពរបស់នាងត្រូវបានគេប្រទះឃើញកាលពីថ្ងៃសៅរ៍ នៅតំបន់កម្សាន្តសម្រាប់មនុស្សពេញវ័យ (red-light district) ក្នុងទីក្រុងតូក្យូ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
សារព័ត៌មាន Tokyo Reporter បានរាយការណ៍ថា នាង Hana Kuraki អាយុ ២៥ឆ្នាំ ត្រូវបានមិត្តភក្តិម្នាក់ប្រទះឃើញនៅក្នុងអាផាតមិនមួយកន្លែង ដែលជាកម្មសិទ្ធិរបស់ម្ចាស់បារមួយកន្លែងក្នុងតំបន់ Kabukicho នៃរដ្ឋធានីតូក្យូ។
លោក Sakito ដែលជាម្ចាស់បារនោះ បានចែករំលែកព័ត៌មានលម្អិតអំពីការស្លាប់របស់នាង Kuraki តាមរយៈការបង្ហោះដ៏វែងមួយនៅលើបណ្តាញសង្គម។
លោកបានសរសេរថា៖ «ខ្ញុំមានអារម្មណ៍សោកសៅ និងឈឺចាប់យ៉ាងខ្លាំងនៅពេលបានដឹងអំពីការស្លាប់របស់ Hana Kuraki។
ខ្ញុំសូមចូលរួមរំលែកទុក្ខយ៉ាងស្មោះស្ម័គ្រ»។ ជាមួយគ្នានេះ លោកក៏បានបដិសេធការបង្ហោះមុនៗដែលអះអាងថា លោកគឺជាអ្នកប្រទះឃើញសាកសពនោះ។

Kuraki បានក្លាយជាតារាភាពយន្តអាសអាភាសនៅឆ្នាំ ២០២៤ ហើយមានគម្រោងចូលរួមក្នុងពិព័រណ៍ឧស្សាហកម្មកម្សាន្តសម្រាប់មនុស្សពេញវ័យនៅតៃវ៉ាន់នៅចុងឆ្នាំនេះ។
កាលពីខែមិថុនាឆ្នាំនេះ នាងបានប្រកាសផ្អាកការងារភ្លាមៗ ដោយសារតែមានរបួសនៅត្រង់ផ្ទៃមុខ និងថ្គាម ដែលបណ្តាលមកពីគ្រោះថ្នាក់ចរាចរណ៍។

«សេចក្តីប្រកាស៖ ខ្ញុំបានសម្រេចចិត្តសម្រាកមួយរយៈ ដូច្នេះខ្ញុំនឹងផ្អាកសកម្មភាពការងារក្នុងរយៈពេលមួយ។ (ខ្ញុំពិតជាចង់បន្តការថតរូបភាពយន្ត ប្រសិនបើអាចធ្វើទៅបាន)។ ចំពោះព្រឹត្តិការណ៍នានាដែលបានគ្រោងទុកនាពេលបច្ចុប្បន្ន ខ្ញុំនឹងជូនដំណឹងបន្ថែមនៅពេលក្រោយ»។
នេះគឺជាខ្លឹមសារដែលនាងបានសរសេរនៅលើបណ្តាញសង្គម X៕





