Ed Sheeran ត្រូវបានអ្នកគាំទ្រ Cancel ស្រងាកចិត្ត បន្ទាប់ពីធ្វើរឿងមួយដាក់សិល្បករដូចគ្នា

//s9.kh1.co/08/082eeb274e2ad4f6eb80631bfbe13b465998ce8b.avif
តារា & កម្សាន្ដ

 ១៨-កញ្ញា-២០២៦ ១ល្ងាច · ៥ ម៉ោងមុន

Ed Sheeran ត្រូវបានអ្នកគាំទ្រ Cancel បន្ទាប់ពីធ្វើរឿងមួយដាក់សិល្បករដូចគ្នា

ថ្មីៗនេះ តារាចម្រៀងដ៏ល្បីល្បាញ Ed Sheeran ត្រូវបានមហាជនខឹងសម្បារ ដោយសារតែខ្លួនបានដក Macklemore មិនឲ្យសម្ដែងនៅក្នុងការប្រគុំតន្ត្រីទេសចរណ៍របស់ខ្លួន ដោយសារតែមានទំនាស់រឿងនយោបាយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រុមសិល្បករដែលចូលរួមសម្តែងគាំទ្រកម្មវិធីរបស់ Ed Sheeran ទាំងអស់ បានសម្រេចចិត្តដកខ្លួនចេញពីដំណើរប្រគុំតន្ត្រីទេសចរណ៍របស់គាត់ ដើម្បីបង្ហាញការគាំទ្រដល់ Macklemore បន្ទាប់ពីសិល្បកររូបនេះត្រូវបានហាមឃាត់មិនឱ្យបន្តសម្តែង។

https://s9.kh1.co/__image/w=650,h=488,q=100/4e/4ec3aae230c67d9b5a3ded617fa412bab1e66ffe.png

Finneas, Lukas Graham និង Aaron Rowe សុទ្ធតែបានដកខ្លួនចេញពីការសម្តែងបើកឆាក ខណៈដែលក្រុមតន្ត្រីអៀរឡង់ Beoga ដែលធ្លាប់សម្តែងរួមដំណើរជាមួយ Sheeran ក៏បានប្រកាសដកខ្លួនចេញផងដែរ។

Macklemore និង Ed Sheeran
Macklemore និង Ed Sheeran

ការដកខ្លួនជាបន្តបន្ទាប់នេះបានកើតឡើងមួយថ្ងៃបន្ទាប់ពី Macklemore បានទម្លាយថា គាត់ត្រូវបានដកចេញពីកម្មវិធីសម្តែងដែលនៅសល់នៃដំណើរប្រគុំតន្ត្រី "Loop Tour" ដោយសារតែគាត់បានថ្លែងមតិពាក់ព័ន្ធនឹងរឿងនយោបាយអំឡុងពេលសម្តែងនៅកីឡដ្ឋាន MetLife។

Ed Sheeran និង Macklemore
Ed Sheeran និង Macklemore

នៅពេលនេះ សិល្បករផ្សេងទៀតដែលនៅសល់ក្នុងក្រុមសម្តែងគាំទ្រ ក៏កំពុងសម្រេចចិត្តឈរខាងជាមួយគាត់ដែរ។ យ៉ាងណាមិញគេសង្កេតឃើញថា ចំនួនអ្នកគាំទ្រនៅក្នុងបណ្ដាញសង្គមរបស់ Ed Sheeran ក៏នាំគ្នាបង្ហាញការមិនពេញចិត្តនឹងទង្វើរបស់គាត់ដេរ៕

ប្រភព៖ Muslim Girl 

Oeng Dalin
D.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T