JENNIE និង The Weeknd បានក្លាយជាប្រធានបទដ៏ក្តៅគគុក (viral) បន្ទាប់ពីការសម្តែងបទ "One Of The Girls"របស់ពួកគេនៅកូរ៉េ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សទាំងពីរនាក់សុទ្ធតែជាតារាឆ្នើមលំដាប់កំពូល។
The Weeknd ហៅ JENNIE ថា៖ "តារាឆ្នើមជំនាន់ថ្មី (Young Legend)។"
នេះជាពេលវេលាដ៏គួរឱ្យរំភើប និងភ្ញាក់ផ្អើលរបស់ JENNIE អំឡុងពេលសម្តែងបទ "One Of The Girls"។

បន្ទាប់ពីបទចម្រៀងនេះបានចេញផ្សាយជាងបីឆ្នាំហើយ ទីបំផុត JENNIE និង The Weeknd បានឡើងសម្តែងបទ "One Of The Girls" រួមគ្នាជាលើកដំបូង។ ពេលបានឃើញ JENNIE សម្ដែងដោយផ្ទាល់ នៅចំពោះមុខទស្សនិកជន ក្នុងទីក្រុងសេអ៊ូល គឺពិតជាមិនអាចបំភ្លេចបានឡើយ។
ពេលសម្ដែងចប់ JENNIE ស្រែកទៅកាន់ The Weeknd ថា៖
"Jumal-Oppa សូមសម្តែង ដោយរីករាយណា៎។ លាហើយ!"
ហើយ The Weeknd តបថា៖
"សូមបន្លឺសំឡេងឱ្យខ្លាំងៗសម្រាប់តារាឆ្នើមវ័យក្មេង JENNIEEE"
**JENNIE ហៅ The Weeknd ថា (ជូម៉ាល់អូប៉ា) ដែល(ជូម៉ាល់) ជាភាសាកូរ៉េមានន័យថា ចុងសប្ដាហ៍។
នេះជាការសហការដ៏ល្អបំផុតរវាង JENNIE និង The Weeknd ហើយបទ "One Of The Girls" បានក្លាយជាការសហការដ៏ជោគជ័យបំផុតមួយរបស់ JENNIE ដោយទទួលបានការស្តាប់យ៉ាងច្រើនសន្ធឹកសន្ធាប់ទូទាំងពិភពលោក និងបានបង្ហាញសំឡេងដ៏ពីរោះរបស់នាងទៅកាន់អ្នកស្តាប់រាប់លាននាក់។

ហើយឥឡូវនេះ បន្ទាប់ពីការរង់ចាំអស់រយៈពេលជាច្រើនឆ្នាំពីសំណាក់អ្នកគាំទ្រសម្រាប់ការសម្តែងផ្ទាល់ JENNIE RUBY JANE និង The Weeknd បាននាំយកបទចម្រៀងនេះមកសម្តែងរួមគ្នាលើឆាកនៅទីក្រុងសេអ៊ូល។
វាមិនត្រឹមតែជាបទចម្រៀងក្នុងរឿង "The Idol" ប៉ុណ្ណោះទេ ប៉ុន្តែមានអ្នកចូលស្តាប់រាប់ពាន់លានដង ហើយឥឡូវនេះបានមកសម្តែងផ្ទាល់រួមគ្នាជាលើកដំបូងទៀត វាជាពេលវេលាដ៏ពិសេសបំផុតសម្រាប់បទ "One Of The Girls"។

ប្រតិកម្មរបស់ JENNIE ឆាករបស់ The Weeknd ភាពអ៊ូអរនៃទស្សនិកជនក្រុងសេអ៊ូល និង ការសម្តែងផ្ទាល់បទ "ONE OF THE GIRLS" មែន...វាពិតជាអស្ចារ្យបំផុត។
អ្នករៀបចំផ្នែកសំឡេងនៃប្រគុំតន្ត្រីលោក The Weeknd បានទុកមីក្រូសម្រាប់ JENNIE។
Credit from: ɪᴛ ɢɪʀʟ ᴊᴇɴɴɪᴇ ᴋɪᴍ











