បន្ទាប់ពីការប្រគំតន្ត្រីពិភពលោក BIGBANG 2026–2027 WORLD TOUR <<XX:COSMOS>> ក្នុងទីក្រុង ហាណូយ ប្រទេសវៀតណាម រយៈពេល ២យប់ នៅថ្ងៃទី 24-25 តុលា 2026 រួចមកអ្នកគាំទ្របានបញ្ចេញមតិថា៖ ទីបំផុតពួកយើងបានបង្កើតអនុស្សាវរីយ៍ដ៏ស្រស់ស្អាតជាច្រើនជាមួយគ្នានៅទីក្រុងហាណូយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សអ្នកគាំទ្របានថ្លែងអំណរគុណដល់ BIGBANG ដែលបានផ្ដល់ឱកាសឱ្យពួកគេរីករាយនឹងពេលវេលាដ៏មានតម្លៃនេះ ដោយបានច្រៀងរួមគ្នានូវបទចម្រៀងដែលផ្សារភ្ជាប់នឹងយុវវ័យនៃមនុស្សភាគច្រើន។ ហើយក៏អរគុណដល់សមាជិកទាំងអស់ដែលបានរៀនភាសាវៀតណាម ដើម្បីអ្នកគាំទ្រដែលជា V.I.Ps ទោះបីជាពាក្យពេចន៍ទាំងនោះខ្លីៗ ប៉ុន្តែវានិយាយចេញពីមាត់តារាដែលពួកគេដានគាំទ្រអស់រយៈពេល 5-10-20 ឆ្នាំ វាពិតជាពិសេសនិងមានអត្ថន័យខ្លាំងណាស់។


ហើយពួកគេក៏សង្ឃឹមថាបន្ទាប់ពីការប្រគំតន្ត្រីចប់ សមាជិកម្នាក់ៗនឹងទទួលបាននូវភាពរីករាយ និងអនុស្សាវរីយ៍ដ៏ស្រស់ស្អាតជាច្រើនត្រឡប់ទៅវិញ។
ទោះបីជាការប្រគំតន្ត្រីអាចនឹងត្រូវបានបញ្ចប់ ពន្លឺឆាកអាចនឹងរលត់ទៅ ប៉ុន្តែក្ដីស្រឡាញ់របស់អ្នកគាំទ្រនៅតែស្ថិតស្ថេរជារៀងរហូត 💛 សូមអរគុណ BIGBANG។
សម្រាប់ហ្វេនៗនៅកម្ពុជាវិញ សង្ឃឹមថានឹងមានការប្រគុំតន្រ្ដីរបស់ BIGBANG នៅកម្ពុជាក្នុងពេលឆាប់ៗខាងមុខនេះ។
Credit to Facebook page: Bích Bông - Tình Yêu Của Tôi

















