កុំទាន់គិតថាខ្លួនឯងមិនស្អាត! នារីម្នាក់ពីក្មេងត្រូវគេចម្អកថា រាងស្គមខ្ពស់ដូចប្រេត ដល់ធំឡើងក្លាយជាតារាម៉ូដែលលំដាប់ពិភពលោក

//s9.kh1.co/75/75e123fac78124d74865ee226d056c1e0ebcb322.png
តារា & កម្សាន្ដ

 ០៦-វិច្ឆិកា-២០២៦ ១១ព្រឹក · ៦ ម៉ោងមុន

នារីម្នាក់ពីក្មេងត្រូវគេចម្អកថា រាងស្គមខ្ពស់ដូចប្រេត ដល់ធំឡើងក្លាយជាតារាម៉ូដែលលំដាប់ពិភពលោក

«ខ្ញុំស្គមខ្លាំងណាស់ ខ្ពស់ ហើយក៏មើលទៅដូចជាមនុស្សចូលចិត្តរៀនសូត្រច្រើន (nerdy) ដែរ ដូច្នេះខ្ញុំមិនដែលគិតថាខ្លួនឯងស្អាតនោះទេ»។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=650,h=435,q=100/93/93e3497dd2123d17cf1a17b493cf04dc2e45ab5c.jpeg

 នេះជាការចងចាំរបស់ Luiza Perote ពីវ័យកុមារភាពរបស់នាងនៅ Humaitá ដែលជាទីក្រុងមួយស្ថិតនៅក្នុងតំបន់ដាច់ស្រយាលនៃរដ្ឋ Amazonas។

នាងធ្លាប់រងការចំអកឡកឡើយដោយសារតែរូបរាងខ្ពស់ និងភាពស្គមស្គាំងរបស់នាង ហើយនាងបានធំធាត់ឡើងដោយមានគំនិតមួយដក់ជាប់ក្នុងចិត្តថា រូបរាងរបស់នាងមិនមែនត្រូវស្ដង់ដាដូចមនុស្សទូទៅ នោះទេ។

https://s9.kh1.co/__image/w=650,h=366,q=100/80/8057889e4d8e830bb93f6c7cd12f075315b623a8.jpeg

នៅអាយុ ១៣ ឆ្នាំ នាងបានសម្រេចចិត្តចូលរួមក្នុងការប្រកួតបង្ហាញម៉ូដមួយនៅផ្សារទំនើបក្នុងទីក្រុង Manaus ហើយនាងក៏បានឈ្នះការប្រកួតនោះ។ នៅពេលដែលជំងឺរាតត្បាតបានកើតឡើង នាងបានប្រែក្លាយច្រកដើរក្នុងផ្ទះរបស់នាងទៅជាឆាកបង្ហាញម៉ូដ ហើយថតវីដេអូខ្លួនឯងកំពុងដើរបង្ហាញម៉ូដ។

https://s9.kh1.co/__image/w=650,h=813,q=100/88/887f86646c5bd9d01af61e479bf01c7a35670575.jpeg

នាងថែមទាំងបានសរសេរសំបុត្រទៅកាន់ខ្លួនឯង ដោយស្រមៃមើលពីសមិទ្ធផលនាពេលអនាគតនៅទីក្រុងប៉ារីស ទីក្រុងញូវយ៉ក និងការធ្វើការជាមួយម៉ាកយីហោល្បីៗបំផុតនៅលើពិភពលោក។

នៅអាយុ ១៧ ឆ្នាំ នាងបានផ្លាស់ទៅទីក្រុង São Paulo ហើយបានចុះកិច្ចសន្យាជាមួយភ្នាក់ងារបង្ហាញម៉ូដមួយ។

https://s9.kh1.co/__image/w=650,h=868,q=100/e0/e04906cbe9c6dc04fdd26ae136606c24f99de646.jpeg

ឆ្លងកាត់ការទៅសាកល្បងសមត្ថភាព (castings) និងការបដិសេធជាច្រើនដង នាងបានបង្កើតផ្លូវដើរដោយខ្លួនឯង៖ ក្នុងឆ្នាំ ២០២៤ នាងបានចូលរួមក្នុងកម្មវិធីបង្ហាញម៉ូដអន្តរជាតិចំនួន ៣២ និងបានធ្វើការជាមួយម៉ាកយីហោល្បីៗដូចជា Chanel, Gucci, Prada, Fendi និង Versace។

https://s9.kh1.co/__image/w=525,h=700,q=100/65/65d2e86f0a992271a6efdebd3b00ccb5a8272503.jpeg

មួយឆ្នាំបន្ទាប់មក នាងត្រូវបានគេដាក់ឈ្មោះថាជា «តារាបង្ហាញម៉ូដប្រចាំឆ្នាំ» (Model of the Year) នៅក្នុងកម្មវិធីពានរង្វាន់ FFW Brasil Fashion Awards។

សព្វថ្ងៃនេះ ក្នុងវ័យ ២១ ឆ្នាំ នាងជាប់ចំណាត់ថ្នាក់ក្នុងចំណោមតារាបង្ហាញម៉ូដកំពូលទាំង ៥០ (Top 50) នៅលើគេហទំព័រ Models.com ហើយបានបង្ហាញខ្លួនជាលើកដំបូងនៅក្នុងកម្មវិធី Victoria's Secret Fashion Show នៅទីក្រុង Los Angeles។ នាងគឺជាស្ត្រីដំបូងគេមកពីរដ្ឋ Amazonas ដែលទទួលបានសមិទ្ធផលនេះ។ ក្មេងស្រីដែលធ្លាប់គិតថាខ្លួនឯងមិនស្អាតម្នាក់នេះ ឥឡូវនេះកំពុងនាំយកឈ្មោះស្រុកកំណើតរបស់នាងទៅបង្ហាញនៅលើឆាកបង្ហាញម៉ូដលំដាប់ពិភពលោក៕

Oeng Dalin
D.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T