ថៃ៖ ដូចដែលប្រិយមិត្តបានជ្រាបហើយថា មួយរយៈចុងក្រោយនេះ តារាចម្រៀងស្រី តន់ ច័ន្ទសីម៉ា ហាក់ដូចជាមានប្រជាប្រិយភាពឡើងកូដខ្លាំងណាស់ តាមរយៈបទចម្រៀងចេញថ្មី ត្រូវចិត្តមិត្តៗយុវវ័យទាំងចង្វាក់ភ្លេង និងសាច់រឿង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្នុងនោះដែរ បទចម្រៀងថ្មីរបស់ តន់ ច័ន្ទសីម៉ា មានចំណងជើងថា «ឡានស៊ឺរ៉ែន» កំពុងផ្ទុះការគាំទ្រពេញបណ្ដាញសង្គមទាំងក្នុងហ្វេសប៊ុក ព្រមទាំងកម្មវិធី Tik Tok ជាដើម។ អ្វីដែលកាន់តែពិសេសនោះគឺ តន់ ច័ន្ទសីម៉ា មិនត្រឹមតែមានកេរ្ត៍ឈ្មោះល្បីល្បាញក្នុងស្រុកទេ ប៉ុន្តែបានសាយភាយដល់ប្រទេសជិតខាងទៀត គឺប្រទេសថៃ។
ជាក់ស្ដែង ថ្មីៗនេះ គេបានប្រទះឃើញ បទ «ឡានសារ៉ែន» របស់ តន់ ច័ន្ទសីម៉ា ក្នុងឆានែលយូធូប របស់ថៃមួយឈ្មោះថា The Inner Studio ដោយជនជាតិថៃមួយក្រុមនោះ បានចាក់បទនេះ ហើយយកមកបញ្ចេញក្បាច់រាំ តាមចង្វាក់ភ្លេងយ៉ាងរស់រវើក មើលទៅជក់ចិត្តដិតអារម្មណ៍តែម្ដង។
ដោយឡែក គ្រាន់តែឃើញបែបនេះភ្លាម ធ្វើឲ្យហ្វេនៗរបស់ តន់ ច័ន្ទសីម៉ា មានចិត្តសប្បាយរីករាយ និងរំភើបជំនួសម្ចាស់បទខ្លាំងណាស់៕
ចង់ជ្រាបច្បាស់ ទស្សនាវីដេអូខាងក្រោម៖