ភ្នំពេញៈ បុរសជាអ្នក រត់តាក់ស៊ីម្នាក់ ត្រូវគេវាយ នឹងដែកបំពង់ទីប បែកក្បាលហូរឈាម  ក្នុងជម្លោះរវាងអ្នករត់រថយន្ត តាក់ស៊ីដូចគ្នា ដោយសារតែភាគីអ្នក វាយអះអាងថា បើកបរ គ្មានគោរពសិទ្ធគ្នាទៅវិញទៅមក ។ ប៉ុន្ដែអ្នកឃើញហេតុការណ៍ វាយគ្នានេះ និយាយដូច គ្នាថា អ្នកបង្កហេតុទំនង ជាខឹងមិនបាន ម៉ូយទើបប្រើហឹង្សា បញ្ចេញកំហឹងដោយដែក បំពង់ទីបយ៉ាងដូច្នេះ ។

សេចក្ដីរាយ ការណ៍ពីនគរបាល មូលដ្ឋានបញ្ជាក់ថា ហេតុការណ៍នេះ បានកើតឡើងកាល ពីវេលាម៉ោង១២និ៣៥នាទី ថ្ងៃទី១៦ ខែមិនា ឆ្នាំ២០១៣ នៅលើដងផ្លូវ ណតប្រីតក្បែរ លូបី ស្ងិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ជនបង្កហេតុ ដែលយកដែកបំពង់ទីប វាយភាគីម្ខាងទៀតមានឈ្មោះ ម៉ៅ ស៊ីណា ហៅ ស្រីសរ ភេទស្រី អាយុ៣០ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិតាប៉ ឃុំអង្គតាសួស ស្រុកស្វាយ ជ្រុំ ខេត្ដស្វាយរៀង និងជាព្រូឫហៅថាម្ចាស់ឡានតាក់ស៊ី។ ចំណែកភាគីដែលត្រូវស្ដ្រីជា ព្រូឫជាម្ចាស់រថយន្ដ ដែលយកដែកបំពង់ទីប វាយរហូតបែក ក្បាលនោះមានឈ្មោះ អ៊ុង អាត់ ភេទប្រុស អាយុ២៦ឆ្នាំ មានមុខរបបើកបរ រថយន្ដឈ្នួល ប្រភេទទួររីស ពណ៌ទឹក ប៊ិច ពាក់ស្លាកលេខភ្នំពេញ 2D-9071 ។

តាមការបញ្ជាក់ពី នគរបាលមូលដ្ឋានឲ្យដឹងថា មុនពេលកើតហេតុ រថយន្ដរបស់ជនរង គ្រោះដែលត្រូវគេវាយ បានបើកបរពីមុខ ហើយភាគីរថយន្ដដែលបង្ក ប្រភេទទួររីស ដូចគ្នានៅពីក្រោយ ។ ខណៈដែលមកដល់កន្លែងកើតហេតុ ស្រាប់តែរថយន្ដខាងបង្ក បានប្រជែងហើយ ស្រែកជេរបញ្ចោ ហើយបានឈប់ រថយន្ដទាំងអស់គ្នាទើបកើតជា ជម្លោះហើយព្រូរថយន្តស្រី ដែលជាអ្នកបង្កបានទាញ យកបំពង់ដែកទីប វាយលើជនរង គ្រោះបណ្ដាលឲ្យ បែកក្បាលហូរឈាមដាបខ្លួន។

នៅពេលដែលកើត ហេតុក្នុងជម្លោះនោះ នាំកកស្ទះកំណាត់ផ្លូវណត ប្រីតជិតមួយម៉ោង  ក្រោយមានការអន្ដរាគមន៍ពីលោក ម៉ក់ ហុង អធិការនគបាលខណ្ឌសែនសុខ មនុស្សចំ នួន០៣នាក់ត្រូវបាននាំខ្លួនទៅកាន់ប៉ុស្ដិនគរបាល រដ្ឋបាលសង្កាត់ទឹកថ្លា ដើម្បីសាកសួរ ទី១. ឈ្មោះ វ៉ាន់ នី ជាអ្នកបើករថយន្ដខាងភាគីបង្ក ទី២.ឈ្មោះ ម៉ៅ ស៊ីណា ហៅស្រីស ជា ជនដៃដល់ និងទី៣.ឈ្មោះ អ៊ុង អាត់ ម្ចាស់រថយន្ដតាក់ស៊ី លេខភ្នំពេញ ២ដេ ៩០៧១ និងជាជនរងក្រោះ។

មិនទាន់មាន សេចក្ដីរាយការណ៍ពីលទ្ធផល ជម្លោះនេះទេ នៅរសៀលថ្ងៃនេះ ប៉ុនែតាមការ អះអាងរបស់ ជនរងគ្រោះនិងស្លាកស្នាម ដែលមានចំពោះជនរងគ្រោះ អ្នកបង្កមិនអាច រួចខ្លួនបានទេ ព្រោះនេះជាករណីព្រហ្មទណ្ឌ៕










ដោយ៖ ដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]