បច្ចេកទេសពិតៗ! Mbappe ប្រើក្បាច់ផាយកែងបញ្ចូលទីបានយ៉ាងល្អ ខណៈអ្នកចាំទីបានត្រឹមឈរមើល (មានវីដេអូ)

//s5.kh1.co/c0/c02ef472bca493936cdd2d054d9d5558103949bb.jpg
កីទ្បា

 ០៥-ធ្នូ-២០១៩ ១០ព្រឹក · ៤ ឆ្នាំមុន

បារាំង៖ ក្រុម Paris Saint-Germain បានដណ្ដើមបាន៣ពិន្ទុបន្ទាប់ពីយកឈ្នះទៅលើក្រុម Nantes ២ទល់នឹង០ នៅក្នុងការប្រកួតសប្ដាហ៍ទី១៦ ក្របខណ្ឌ League 1 ​ កាលពីយប់មិញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងការប្រកួតនេះក្រុមទាំងពីរមានឱកាសសម្រុកគ្នាទៅវិញទៅមក ដោយក្រុម ​PSG ស៊ុតបាន១០ជើង ចំគោលដៅ៦ដង​ សម្រេចទីបាន២គ្រាប់ ចំណែក​ឯក្រុម Nantes ស៊ុតបាន៩ជើង ចំគោលដៅ៤ដង។

២គ្រាប់របស់ក្រុម PSG ធ្វើបានដោយកីឡាករឆ្នើម២រូប ដោយគ្រាប់ទី១ជាការស៊ុតផាយកែង ដោយខ្សែប្រយុទ្ធជម្រើសជាតិបារាំងកីឡាករ Kylian Mbappe តាមរយៈការបញ្ជូនបាល់បានយ៉ាងល្អពីសំណាក់កីឡាករ Dimaria នៅនាទីទី៥២ ចំណែកឯគ្រាប់ទី២រកបានដោយកីឡាករ Neymar តាមរយៈការស៊ុតបាល់ពិន័យ១១ម៉ែត្រនៅនាទីទី៨៥។

កីឡាករ Kylian Mbappe
កីឡាករ Kylian Mbappe
កីឡាករ Neymar 
កីឡាករ Neymar 
កីឡាករ Neymar និង Mbappe 
កីឡាករ Neymar និង Mbappe 

តាមរយៈជ័យជម្នះនេះ បានជួយឲ្យក្រុម Paris Saint-Germain បន្តឈរកំពូលតារាង​ League 1 ដោយរកបាន៣៦ពិន្ទុក្នុងដៃ ដាច់ពិន្ទុក្រុមលេខ ២ Marseille ៥ពិន្ទុ៕

បើចង់ឃើញការស៊ុតបញ្ចូលទីអស្ចារ្យយ៉ាងណានោះ សូមទស្សនាវីដេអូខាងក្រោម៖

វីដេអូ Highlights រវាងក្រុមទាំងពីរ
Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T