កីឡាករ Chelsea រូបនេះ បានព្រមព្រៀងផ្លាស់ទៅ Arsenal ហើយ ជាមួយលក្ខខណ្ឌប្រាំឆ្នាំ

//s9.kh1.co/9b/9b3aa699864cd896078f02ad940a9f5784493bb4.jpg
កីទ្បា

 ១០-កក្កដា-២០២៥ ១ល្ងាច · ២ ថ្ងៃមុន

យ៉ាងណាមិញ ការចរចារវាងក្លិបនិងក្លិប នៅមិនទាន់សម្រេចមួយរយភាគរយនោះឡើយ

កីឡា៖ អ្នកកាសែត Fabrizio Romano ទើបតែបានចុះផ្សាយថា កីឡាករ Noni Madueka បានយល់ព្រមផ្លាស់ទៅកាន់ក្លិបកាំភ្លើងធំ Arsenal ហើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Noni Madueka
កីឡាករ Noni Madueka

ខណៈពេលនេះ ភាគីលោក Mikel Arteta ក៏កំពុងនឹងពិភាក្សាជាមួយ ក្លិបតោខៀវ Chelsea ក្នុងការចុះកុងត្រាលើកីឡាកររូបនេះ ដោយ កីឡាករសញ្ជាតិអង់គ្លេសរូបនេះ បានយល់ព្រមលើកុងត្រាប្រាំឆ្នាំជាមួយ Arsenal ហើយគឺតាំងពីសប្តាហ៍មុនឯណោះ។

កីឡាករ Noni Madueka
កីឡាករ Noni Madueka

យ៉ាងណាមិញ ការចរចារវាងក្លិបនិងក្លិប នៅមិនទាន់សម្រេចមួយរយភាគរយនោះឡើយ ត្បិតថាកីឡាករបានយល់ព្រមផ្លាស់ទៅ Arsenal ហើយក្ដី ដោយគេគ្រោងទុកថាការពិភាក្សានៅបន្តបន្តិចទៀត។

កីឡាករ Noni Madueka
កីឡាករ Noni Madueka

គួរបញ្ជាក់ផងដែរថា Noni Madueke បានផ្លាស់ពីក្លិប PSV មកកាន់ទឹកដី Stamford Bridge កាលពីឆ្នាំ២០២៣ ហើយនៅរដូវកាលនេះ Madueke ក៏បានបង្ហាញខ្លួន៤១ប្រកួតឲ្យក្លិប Chelsea នៅរដូវកាលនេះ៕

កីឡាករ Noni Madueka
កីឡាករ Noni Madueka
Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T