កីឡា៖ យោងតាមការចុះផ្សាយរបស់អ្នកកាសែត Fabrizio Romano បានឲ្យដឹងថា ខ្សែការពារ Ibrahima Konate បានបដិសេធសំណើកុងត្រាថ្មីដែលក្លិបហង្សក្រហម Liverpool ផ្ដល់ឲ្យ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Konate ត្រូវបានគេរាយការណ៍ថា ចង់ផ្លាស់ទៅកាន់ក្លិបអធិរាជស Real Madrid តាមអតីតមិត្តរួមក្រុម Trent Alexander-Arnold ដែរ ខណៈដែល ភាគីលោក Xabi Alonso ក៏កំពុងសម្លឹងចង់បានកីឡាកររូបនេះផងដែរ។

ខណៈនោះ កុងត្រារបស់ Ibrahima Konate នឹងអស់សុពុលភាពជាមួយ Liverpool នៅខែមិថុនាឆ្នាំ២០២៦ ខាងមុខនេះហើយ។

គួរបញ្ជាក់ផងដែរថា Ibrahima Konate បានផ្លាស់ពី RB Leipzig មកកាន់ទឹកដី Anfield កាលពីឆ្នាំ២០២១៕
