Romano ថា កីឡាករ Chelsea រូបនេះ អាចនឹងចាកចេញពីក្លិប

//s9.kh1.co/6e/6eb477baaa98d19584128685b284b10e872080a2.jpg
កីទ្បា

 ១១-កក្កដា-២០២៥ ៣ល្ងាច · ២១ ម៉ោងមុន

ខណៈនោះក្លិប AC Milan ក៏កំពុងនឹងសួរពីលក្ខខណ្ឌក្នុងការផ្លាស់ចេញពី Chelsea របស់ Jackson

កីឡា៖ យោងតាមការចុះផ្សាយរបស់អ្នកកាសែត Fabrizio Romano បានឲ្យដឹងថា កីឡាករ Nicolas Jackson អាចនឹងមានឱកាសចាកចេញពីក្លិបតោខៀវ Chelsea នៅរដូវក្ដៅនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Nicolas Jackson
កីឡាករ Nicolas Jackson

ខណៈនោះក្លិប AC Milan ក៏កំពុងនឹងសួរពីលក្ខខណ្ឌក្នុងការផ្លាស់ចេញពី Chelsea របស់ Jackson ប៉ុន្តែនៅពុំទាន់មានការចរចាឬដាក់សំណើផ្លូវការណាមួយកើតឡើងនៅឡើយទេ ស្របពេល កីឡាកររូបនេះចង់ចាកចេញពីក្លិបនៅស្វែងរកការប្រកួតប្រជែងថ្មី។

កីឡាករ Nicolas Jackson
កីឡាករ Nicolas Jackson

យ៉ាងណាមិញ Chelsea បានប្រាប់ទៅ AC Milan វិញថា ទោះជាលក់កីឡាកររូបនេះក៏ តម្លៃផ្ទេររបស់ Nicolas Jackson មិនថោកនោះដែរ ខណៈដែលក្លិបផ្សេងទៀតនៅ Premier League ក៏បានដឹងច្បាស់ពីស្ថានការណ៍នេះផងដែរ។

កីឡាករ Nicolas Jackson
កីឡាករ Nicolas Jackson

គួរបញ្ជាក់ផងដែរថា Nicolas Jackson បានផ្លាស់ពីក្លិប Vilarreal មកកាន់ទឹកដី Stamford Bridge កាលពីឆ្នាំ២០២៣ ហើយរូបគេបង្ហាញខ្លួនបានស៊ុតបញ្ចូលទី៣០គ្រាប់ឲ្យក្លិប ក្នុងរយៈពេលពីររដូវកាលកន្លងមកនេះ៕

កីឡាករ Nicolas Jackson
កីឡាករ Nicolas Jackson
Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T