កីឡា៖ អ្នកកាសែត Fabrizio Romano ទើបតែបានចុះផ្សាយថា ក្លិបអធិរាជស Real Madrid បានជូនដំណឹងទៅកាន់ ខ្សែប្រយុទ្ធ Rodrygo ថារូបគេអាចចាកចេញពីក្លិបបាននៅរដូវក្ដៅនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ព័ត៌មាននេះបានចុះផ្សាយ បន្ទាប់ពី ការតែងតាំងគ្រូបង្វឹកថ្មីគឺលោក Xabi Alonso បានកើតឡើង ខណៈដែល Rodrygo នៅតែពុំសូវមាននាទីលេងនៅក្នុងក្រុម ចាប់តាំងពីការមកដល់របស់ខ្សែប្រយុទ្ធ Kylian Mbappe ។

ក្នុងនោះ ក៏មានព័ត៌មានចចាមអារ៉ាមចុះផ្សាយថា Rodrygo ហាក់មិនសប្បាយចិត្តដែលមិនបានជាប់ជម្រើស១១នាក់ដំបូងក្នុងក្រុម ហើយរូបគេក៏ចង់ស្វែងរកការប្រកួតប្រជែងថ្មីដែរ។

កាលពីពេលថ្មីៗទៅនេះ Fabrizio Romano ក៏បានបង្ហើបដែរថា Arsenal , PSG និង Manchester City សុទ្ធតែជាក្លិបដែលត្រៀមនឹងដាក់សំណើចូលចែចូវយកកីឡាករសញ្ជាតិប្រេស៊ីលរូបនេះ បើសិនជាគេសម្រេចចិត្តចាកចេញពីក្លិបពិតមែន៕
