កីឡា៖ អ្នកចាំទី Iñaki Peña នឹងចាកចេញពីក្លិបអ្នកមានបុណ្យ Barcelona នៅរដូវក្ដៅនេះ នេះបើយោងតាមការបញ្ជាក់របស់អ្នកកាសែត Fabrizio Romano ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ការមកដល់របស់អ្នកចាំទី Joan Garcia ពីក្លិប Espanyol កាន់តែធ្វើឲ្យ Pena អស់ឱកាសក្នុងការបង្ហាញខ្លួនក្នុងក្លិប បូកផ្សំទាំងការបន្តកុងត្រា Wojciech Szczesny ផងទើបគេបានសម្រេចចិត្តថានឹងចាកចេញ។

ពេលនេះ Iñaki Peña កំពុងស្វែងរកក្លិបថ្មីដើម្បីលេង ខណៈដែល អ្នកចាំទីម្នាក់ទៀតគឺ Marc-André ter Stegen ក៏កំពុងត្រូវក្លិបគាបសង្កត់ឲ្យចាកចេញពីក្លិបផងដែរ។ គួរបញ្ជាក់ផងដែរថា Iñaki Peña ជាអ្នកចាំទីយកចេញពីឈុតយុវជនរបស់ Barcelona B ដោយបានឡើងមកលេងនៅឈុតធំ កាលឆ្នាំ២០២២ និងធ្លាប់ត្រូវក្លិបដាក់ឲ្យ Galatasaray ខ្ចីជើង។

នៅរដូវកាលនេះ អ្នកចាំទីសញ្ជាតិអេស្ប៉ាញរូបនេះ បានបង្ហាញខ្លួន២០ប្រកួតនៅរដូវកាលនេះ៕
