បារាំង៖ ក្រុម Paris Saint-Germain បានដណ្ដើមបាន៣ពិន្ទុបន្ទាប់ពីយកឈ្នះទៅលើក្រុម Nantes ២ទល់នឹង០ នៅក្នុងការប្រកួតសប្ដាហ៍ទី១៦ ក្របខណ្ឌ League 1 កាលពីយប់មិញ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្នុងការប្រកួតនេះក្រុមទាំងពីរមានឱកាសសម្រុកគ្នាទៅវិញទៅមក ដោយក្រុម PSG ស៊ុតបាន១០ជើង ចំគោលដៅ៦ដង សម្រេចទីបាន២គ្រាប់ ចំណែកឯក្រុម Nantes ស៊ុតបាន៩ជើង ចំគោលដៅ៤ដង។
២គ្រាប់របស់ក្រុម PSG ធ្វើបានដោយកីឡាករឆ្នើម២រូប ដោយគ្រាប់ទី១ជាការស៊ុតផាយកែង ដោយខ្សែប្រយុទ្ធជម្រើសជាតិបារាំងកីឡាករ Kylian Mbappe តាមរយៈការបញ្ជូនបាល់បានយ៉ាងល្អពីសំណាក់កីឡាករ Dimaria នៅនាទីទី៥២ ចំណែកឯគ្រាប់ទី២រកបានដោយកីឡាករ Neymar តាមរយៈការស៊ុតបាល់ពិន័យ១១ម៉ែត្រនៅនាទីទី៨៥។
តាមរយៈជ័យជម្នះនេះ បានជួយឲ្យក្រុម Paris Saint-Germain បន្តឈរកំពូលតារាង League 1 ដោយរកបាន៣៦ពិន្ទុក្នុងដៃ ដាច់ពិន្ទុក្រុមលេខ ២ Marseille ៥ពិន្ទុ៕
បើចង់ឃើញការស៊ុតបញ្ចូលទីអស្ចារ្យយ៉ាងណានោះ សូមទស្សនាវីដេអូខាងក្រោម៖