កីឡា៖ យោងតាមការចុះផ្សាយរបស់អ្នកកាសែត Fabrizio Romano បានបញ្ជាក់ឲ្យដឹងថា ក្លិបអ្នកមានបុណ្យ Barcelona កំពុងស្ថិតក្នុងដំណាក់កាលចរចាបន្តកុងត្រាថ្មីដល់ ខ្សែបម្រើ Frenkie De Jong។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
De Jong បានផ្លាស់ពីក្លិប Ajax មកកាន់ទឹកដី Camp Nou កាលពីឆ្នាំ២០១៩ និងបានបន្តក្លាយជាកីឡាករដ៏ឆ្នើមម្នាក់នៅក្នុងក្រុមអស់ជាច្រើនរដូវកាលមកហើយ។

ដូច្នេះនៅរដូវកាលនេះ ភាគីលោក Hansi Flick គ្រោងនឹងបន្តកុងត្រាថ្មីជូនកីឡាករសញ្ជាតិហូឡង់រូបនេះ ស្របពេលការចរចាទើបតែចាប់ផ្ដើម ហើយ De Jong ត្រូវបានគេរាយការណ៍ថា ចង់បន្តស្នាក់នៅជាមួយ Barcelona ផងដែរ។

កន្លងមក ក្លិប Manchester United ក៏ធ្លាប់បង្ហាញចំណាប់អារម្មណ៍ចង់បានខ្សែបម្រើវ័យ២៨ឆ្នាំរូបនេះដែរ ប៉ុន្តែ Barcelona បានសម្រេចចិត្តថានឹងមិនលក់កីឡាកររូបនេះចេញឡើយ៕
