ក្រុមហ៊ុនអាកាសចរណ៍ខេមបូឌាអ៊ែរវ៉េ បានប្រារព្ធពិធីសម្ពោធការិយាល័យលក់សំបុត្រកណ្តាលក្រុងជាផ្លូវការ​!

//s5.kh1.co/f7/f7e1ddba0a24abf6dbc02aaf20e097a1135e56e5.jpg
សង្គម

 ០២-ធ្នូ-២០១៩ ៩ព្រឹក · ៤ ឆ្នាំមុន

ភ្នំពេញ៖ នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្រុមហ៊ុនអាកាសចរណ៍ខេមបូឌាអ៊ែរវ៉េបានប្រារព្ធពិធីបើកសម្ពោធការិយាល័យលក់សំបុត្រថ្មីមួយនៅក្នុងអាគារ ព្រីនភ្នំពេញ (Prince Phnom Penh Tower) ដែលមានការចូលរួមពីប្រធានផ្នែកពាណិ្ជកម្មរបស់អាកាសចរណ៍ខេមបូឌាអ៊ែរវ៉េ និងតំណាងទីភ្នាក់ងារទេសចរណ៍នានាសម្រាប់ព្រឹត្តិការណ៍នេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ពិធីសម្ពោធការិយាល័យលក់សំបុត្រកណ្តាលក្រុងជាផ្លូវការ​
ពិធីសម្ពោធការិយាល័យលក់សំបុត្រកណ្តាលក្រុងជាផ្លូវការ​

នាយកផ្នែកពាណិជ្ជកម្មរបស់ក្រុមហ៊ុន អាកាសចរណ៍ខេមបូឌាអ៊ែរវ៉េ បានថ្លែងនៅក្នុងពិធីនោះថា​ ជាបឋមលោកបានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះភ្នាក់ងារ និងអតិថិជនទាំងអស់ដែលបានចូលរួមក្នុងពិធីនោះ។

បន្ទាប់មកលោកបានលើកឡើងថា៖ 

“ក្នុងនាមជាក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុករបស់កម្ពុជាក្រុមហ៊ុនអាកាសចរណ៍ខេមបូឌាអ៊ែរវ៉េ បានប្តេជ្ញាចិត្តក្នុងការអភិវឌ្ឍន៍ទីផ្សារចាប់តាំងពីការបើកជើងហោះហើរដំបូងនៅខែកក្កដា ឆ្នាំ២០១៨។ បច្ចុប្បន្នក្រុមហ៊ុននេះដំណើរការជាមួយយន្ដហោះ Airbus A319 ចំនួន ៣ គ្រឿង និងយន្ដហោះ Airbus A320 មួយគ្រឿង ដើម្បីបម្រើដល់ការហោះហើរទៅកាន់គោលដៅក្នុង និងក្រៅស្រុកជាច្រើនរួមមាន ភ្នំពេញ សៀមរាប ក្រុងព្រះសីហនុ ម៉ាកាវ បាងកក ហ្វូចូវ វិនចូវ ជាដើម រហូតមកដល់ពេលនេះក្រុមហ៊ុនបានបំរើ និងដឹកជញ្ជូនអ្នកដំណើរជាង ៤០០,០០០ នាក់ ដោយសុវត្ថិភាពទៅកាន់គោលដៅរបស់ពួកគេ”។

ជាមួយនឹងការរីកចម្រើនយ៉ាងឆាប់រហ័សរបស់ក្រុមហ៊ុន និងការកែលំអបណ្តាញផ្លូវហោះហើរក្រុមហ៊ុនអាកាសចរណ៍ខេមបូឌាអ៊ែរវ៉េ បានបង្កើត និង​ដាក់ឱ្យប្រើប្រាស់ការិយាល័យលក់សំបុត្រកណ្តាលក្រុងជាផ្លូវការនៅក្នុងអាគារ Prince Phnom Penh Tower ដើម្បីផ្តល់នូវសេវាកម្មប្រកបដោយគុណភាព និងភាពងាយស្រួលជាងមុនដល់ភ្នាក់ងារទេសចរណ៍និងអតិថិជនជាមួយនឹងសេវាអតិថិជនដ៏ល្អ។

ពិធីសម្ពោធការិយាល័យលក់សំបុត្រកណ្តាលក្រុងជាផ្លូវការ​
ពិធីសម្ពោធការិយាល័យលក់សំបុត្រកណ្តាលក្រុងជាផ្លូវការ​

ការិយាល័យលក់សំបុត្រក្នុងក្រុងនេះមិនត្រឹមតែផ្តល់ភាពងាយស្រួលដល់អ្នកដំណើរប៉ុណ្ណោះទេប៉ុន្តែថែមទាំងឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនអាកាសចរណ៍ខេមបូឌាអ៊ែវ៉េ ដើម្បីបង្កើតបណ្តាញផ្លូវធំទូលាយ ដែលគ្របដណ្តប់ទាំងប្រទេសចិន និងអាស៊ាន និងនៅលើពិភពលោកដែលប្រើប្រាស់រាជធានីភ្នំពេញជាមជ្ឈមណ្ឌល។

បនា្ទប់មកតាមការអញ្ចើញរបស់ពិធីករប្រធានគ្រប់គ្រងពាណិជ្ជកម្មនៃក្រុមហ៊ុនអាកាសចរណ៍ខេមបូឌាអ៊ែរវ៉េ បានប្រារព្ធពិធីកាត់ខ្សែបូរដើម្បីអបអរសាទរការបើកការិយាល័យលក់សំបុត្រកណ្តាលទីក្រុងជាផ្លូវការ។

បុគ្គលិកក្រុមហ៊ុនអាកាសចរណ៍ខេមបូឌាអ៊ែរវ៉េ បានចែកកាដូដល់ភ្ញៀវក្នុងពិធីអ្នកដែលបានទិញសំបុត្រនៅថ្ងៃតែមួយនឹងទទួលបាននូវបន្តោងសោពីខេមបូឌាអ៊ែរវ៉េ ក្រៅពីនេះក៏មានការចាប់ឆ្នោតផ្សងសំណាងផងដែរ ការចែកជូនបេះត្រូវបានធ្វើឡើងនៅថ្ងៃដដែលនៅការិយាល័យលក់សំបុត្រ សម្រាប់ភ្ញៀវគ្រប់រូបដែលមកទិញសំបុត្រ។

ភ្ញៀវទាំងអស់ដែលបានមកមើលការិយាល័យមានការរំភើប និងរីករាយដែលបានចូលរួមក្នុងព្រឹត្តិការណ៍នេះ។ ការិយាល័យលក់សំបុត្រក្រុងមានទីតាំងស្ថិតនៅជាន់ក្រោមនៃ (Prince Phnom Penh Tower) ដែលជាអគារមួយដែលស្ថិតនៅទីតាំងដែលមានការទទួលស្គាល់ជាសាធារណៈ។ ការិយាល័យទាំងមូលមានទំហំធំទូលាយ និងភ្លឺថ្លាហើយវាក៏មានកន្លែងអង្គុយស្រួលបំពាក់ដោយសាឡុងផងដែរ។ វាពិតជាផ្តល់នូវបទពិសោធន៍ប្រកបដោយផាសុកភាព និងងាយស្រួលសម្រាប់អ្នកដំណើរដែលមកលេងសាកសួរ និងទិញសំបុត្ររបស់ពួកគេ។

ពិធីសម្ពោធការិយាល័យលក់សំបុត្រកណ្តាលក្រុងជាផ្លូវការ​
ពិធីសម្ពោធការិយាល័យលក់សំបុត្រកណ្តាលក្រុងជាផ្លូវការ​
ពិធីសម្ពោធការិយាល័យលក់សំបុត្រកណ្តាលក្រុងជាផ្លូវការ​
ពិធីសម្ពោធការិយាល័យលក់សំបុត្រកណ្តាលក្រុងជាផ្លូវការ​
ពិធីសម្ពោធការិយាល័យលក់សំបុត្រកណ្តាលក្រុងជាផ្លូវការ​
ពិធីសម្ពោធការិយាល័យលក់សំបុត្រកណ្តាលក្រុងជាផ្លូវការ​
ពិធីសម្ពោធការិយាល័យលក់សំបុត្រកណ្តាលក្រុងជាផ្លូវការ​
ពិធីសម្ពោធការិយាល័យលក់សំបុត្រកណ្តាលក្រុងជាផ្លូវការ​
QR Code សម្រាប់ទំនាក់ទំនង
QR Code សម្រាប់ទំនាក់ទំនង

ការិយាល័យលក់សំបុត្រក្រុង៖ ជាន់ទីមួយ អាគារ ព្រីនភ្នំពេញ (Prince Phnom Penh Tower) ផ្ទះលេខ ៤៤៥ មហាវិថីព្រះមុនីវង្ស រាជធានីភ្នំពេញ៕
ទូរស័ព្ទ (ប្រទេសកម្ពុជា)៖
(+៨៥៥) ០៩៦ ៨៥២ ៥៥៥៥ / ០៧៦ ៧៥២ ៥៥៥៥/ ០៧៦ ៩៤២ ៥៥៥៥ / ០៩៦ ៧៥២ ៥៥៥៥
ការិយាល័យក្វាងចូវប្រទេសចិន៖
+៨៦) 020 ៣១២៣ ៦២៤៦ / (+ ៨៦) 020 ៨៧៤៨ ៦៥៨៩
 (ភ្នាក់ងារលក់សំបុត្រនិងភ្នាក់ងារទេសចរណ៍ក៏អាចរកបានដើម្បីកក់សំបុត្ររបស់ក្រុមហ៊ុនអាកាសចរណ៍ខេមបូឌាអ៊ែរវ៉េ)
គេហទំព័រ:www.cambodia-airways.com
Facebook: @CambodiaAirways

Khan Ratanakodum
K.D

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T