ក្រុមហ៊ុនអាកាសចរណ៍ ខេមបូឌា អ៊ែរវ៉េ នឹងផ្តល់ជូនប្រូម៉ូសិនសម្រាប់ជើងហោះហើរថ្មីរវាងភ្នំពេញ និងប៉េកាំង!

//s9.kh1.co/b9/b99aedf02e23ad9386a8a4bf8b73e76ab3cd425a.jpeg
សង្គម

 ១៧-មីនា-២០២៣ ៤ល្ងាច · មួយឆ្នាំមុន

នាពេលថ្មីៗកន្លងទៅនេះ​ ក្រសួងការបរទេសនៃប្រទេសចិនបានប្រកាសពីការចាប់ផ្តើមឡើងវិញនូវការពិនិត្យ និងចេញទិដ្ឋាការសម្រាប់ជនបរទេសជាលើកដំបូងតាំងពីផ្ទុះការរីករាលដាលនៃជម្ងឺកូវីដ១៩។

ភ្នំពេញ៖ នាពេលថ្មីៗកន្លងទៅនេះ​ ក្រសួងការបរទេសនៃប្រទេសចិនបានប្រកាសពីការចាប់ផ្តើមឡើងវិញនូវការពិនិត្យ និងចេញទិដ្ឋាការសម្រាប់ជនបរទេសជាលើកដំបូងតាំងពីផ្ទុះការរីករាលដាលនៃជម្ងឺកូវីដ១៩។​ ដំណឹងដ៏ល្អនេះត្រូវបានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកទេសចរនៅជុំវិញពិភពលោក រួមទាំងអ្នកចូលចិត្តធ្វើដំណើរកំសាន្តនៅកម្ពុជាយើងផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រុមហ៊ុនអាកាសចរណ៍ខេមបូឌា អ៊ែរវ៉េនឹង​បើក​ដំណើរការ​ជើងហោះហើរត្រង់​រវាង​រាជធានី​​ភ្នំពេញ​​​នៃ​ប្រទេសកម្ពុជា​ និងរដ្ឋធានីប៉េកាំងនៃប្រទេសចិននៅថ្ងៃទី27 ខែមីនា ឆ្នាំ2023 ខាងមុខនេះ​ ជាមួយនឹងតម្លៃយ៉ាងពិសេសចាប់ពី USD 199 (រួមបញ្ចូលពន្ធ និងថ្លៃសេវាកម្មផ្សេងៗ) ​ប៉ុណ្ណោះសម្រាប់សំបុត្រទៅឬមក និងចាប់ពី USD 398 (រួមបញ្ចូលពន្ធ ​និងថ្លៃសេវាកម្មផ្សេងៗ)​ ប៉ុណ្ណោះសម្រាប់សំបុត្រ​ទៅនិងមក ហើយការផ្តល់ជូនសំបុត្រយន្តហោះក្នុងតម្លៃដ៏ពិសេសនេះមានចំនួនកំណត់។

https://s9.kh1.co/__image/w=650,h=650,q=100/a3/a323b90ccf65035f45d983da90208bdd6e9196d1.jpeg

ជើងហោះហើរភ្នំពេញ-ប៉េកាំងនេះ ត្រូវបានប្រតិបត្តិការហោះហើរដោយយន្តហោះ Airbus A320 ដែលមានសេវាកម្មទាំងថ្នាក់ធុរកិច្ច និង​ថ្នា​ក់សេដ្ឋកិច្ច។ កាលវិភាគនៃការហោះហើរជាទៀងទាត់គឺ៣ដងក្នុងមួយសប្តាហ៍ នៅរៀងរាល់ថ្ងៃចន្ទ ពុធ និងសុក្រ ហើយ​ចាប់ពីថ្ងៃទី17 ខែមេសា ឆ្នាំ2023 តទៅ កាលវិភាគនៃការហោះហើរនេះនឹងបន្តបន្ថែមរហូតដល់៥ដងក្នុងមួយសប្តាហ៍ នៅរៀងរាល់ថ្ងៃចន្ទ ពុធ ព្រហស្បតិ៍​ សុក្រ​ និង​​អាទិត្យ។ ជើងហោះហើរ KR991 នឹង​ចាកចេញ​ពីព្រលានយន្តហោះអន្តរជាតិ​ភ្នំពេញ​នៅ​ម៉ោង​ 7:50 នាទីព្រឹក ហើយ​ចុះ​ចត​នៅព្រលានយន្តហោះអន្តរជាតិប៉េកាំងតាកស៊ីងនៅម៉ោង 1:30​នាទី​រសៀល ខណៈពេល​ដែល​ជើង​ហោះ​​ហើ​រ​​ត្រឡប់មកវិញ KR992​នឹងចាកចេញពីប៉េកាំងនៅម៉ោង 2:30​នាទី​រសៀល និងមកដល់ភ្នំពេញវិញនៅម៉ោង 6:15 នាទីល្ងាច (ម៉ោងនៅក្នុង​ស្រុក)។

https://s9.kh1.co/__image/w=650,h=404,q=100/44/446a73a2cfbaa89bcecbf75b4b3a0950ffa2b5c3.jpeg

លោកអ្នកដែលកំពុងមានបំណងធ្វើដំណើរកំសាន្តនៅទីក្រុងប៉េកាំងក្នុងរដូវផ្ការីកខាងមុខនេះ សូមកុំភ្លេចស្វែងយល់ពីវប្បធម៌ប្រវត្តិសាស្ត្រដ៏សម្បូរបែប និងទស្សនាសម្រស់ដ៏ស្រស់ស្អាតនៅទីក្រុងចំណាស់នេះ។ សារមន្ទីរជាតិព្រះបរមរាជវាំងនៃប្រទេសចិន ដែលមានឈ្មោះដើមថាទីក្រុងហាមឃាត់ មានទីតាំងស្ថិតនៅកណ្តាលទីក្រុងប៉េកាំង។ ព្រះរាជវាំងនេះគឺជាអតីតរាជវាំងរបស់អធិរាជក្នុងរាជវង្សមីង​ និងរាជវង្សឈីង។ ក្នុងនាមជាវិមានដ៏ធំបំផុតនៅលើពិភពលោក វាគ្របដណ្តប់លើផ្ទៃដី 74 ហិកតា មានអគារចំនួន 9999 និងត្រូវបានហ៊ុំព័ទ្ធដោយប្រឡាយជម្រៅប្រាំមួយម៉ែត្រ និងជញ្ជាំងកម្ពស់ដប់ម៉ែត្រ។

https://s9.kh1.co/__image/w=640,h=397,q=100/34/3476cf1a834c6900f05e509cc647407fa3f640a7.jpeg


ព្រះបរមរាជវាំងត្រូវបានបែងចែកជាពីរផ្នែក - ខាងត្បូងនិងខាងជើង។ ផ្នែក​ខាង​ត្បូង ឬ​ដំណាក់ខាង​ក្រៅ គឺជា​កន្លែង​ដែល​អធិរាជអនុវត្តអំណាច​របស់​ខ្លួនទៅ​លើ​រាជកិច្ចប្រទេស​ជាតិ។ នៅផ្នែកខាងជើង ឬដំណាក់ខាងក្នុង គឺជារាជវាំងសម្រាប់ស្តេច និងរាជវង្សប្រថាប់។ ព្រះបរមរាជវាំងនេះត្រូវបានប្រកាសចូលជាសម្បត្តិបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូក្នុងឆ្នាំ1987 ហើយវាក៏បានក្លាយជាទីកន្លែងទេសចរណ៍ដ៏ពេញនិយមបំផុតមួយរបស់ពិភពលោក។ ក្រៅពីនេះលោកអ្នកក៏អាចទៅដើរកំសាន្តនៅកន្លែងទេសចរណ៍ល្បីៗនៅប៉េកាំង​រួមមានមហាកំផែងនៃប្រទេសចិន​ រាជវាំងសម្រាប់រដូវក្តៅ ប្រាសាទនៃឋានសួគ៌ ទីលានធានអានមិនជាដើម។

https://s9.kh1.co/__image/w=640,h=397,q=100/f8/f878a197e912dbadec7f5a19b779f8b49dff76d9.jpeg

គួរបញ្ជាក់ផងដែរថា បច្ចុប្បន្ននេះ​ ក្រុមហ៊ុនអាកាសចរណ៍ខេមបូឌា អ៊ែរវ៉េមានទិសដៅហោះហើរដូចជា៖

−ជើងហោះហើរទៅប្រទេសថៃ៖ ភ្នំពេញ-បាងកក,ភ្នំពេញ-សាមុយ−ជើងហោះហើរទៅប្រទេសសឹង្ហបុរី៖ ភ្នំពេញ-សឹង្ហបុរី

−ជើងហោះហើរទៅប្រទេសចិន៖ ភ្នំពេញ-ឆឹងទូ,ភ្នំពេញ-សិនជិន,ភ្នំពេញ-ប៉េកាំង

<div><br></div><div><br></div>


https://s9.kh1.co/__image/w=650,h=404,q=100/01/010f88cfcd7949ce1b28a93890f2e0de5efdb745.jpeg

សម្រាប់ព័ត៌មានបន្ថែមទាក់ទងនឹងការកក់សំបុត្រសូមទាក់ទងមកកាន់៖លេខទូរស័ព្ទ៖ 096 852 5555 គេហទំព័រ៖ www.cambodia-airways.com

Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T