ក្រុមហ៊ុនអាកាសចរណ៍ ខេមបូឌា អ៊ែរវ៉េ នឹងបើកដំណើរការជើងហោះហើរថ្មីរវាងភ្នំពេញ និងប៉េកាំង!

//s9.kh1.co/2c/2c9ed406455e4f0e591e904f7efbcda78a611fc9.jpg
សង្គម

 ០៦-មីនា-២០២៣ ២ល្ងាច · មួយឆ្នាំមុន

ចាប់ពីថ្ងៃទី27 ខែមីនា ឆ្នាំ2023 តទៅ ក្រុមហ៊ុនអាកាសចរណ៍ ខេមបូឌា អ៊ែរវ៉េ នឹង​បើក​ដំណើរការ​ជើងហោះហើរត្រង់ ​រវាង​រាជធានី​​ភ្នំពេញ​​​នៃ​ប្រទេសកម្ពុជា ​និងរដ្ឋធានីប៉េកាំងនៃប្រទេសចិន។

ភ្នំពេញ៖ ចាប់ពីថ្ងៃទី27 ខែមីនា ឆ្នាំ2023 តទៅ ក្រុមហ៊ុនអាកាសចរណ៍ ខេមបូឌា អ៊ែរវ៉េ នឹង​បើក​ដំណើរការ​ជើងហោះហើរត្រង់ ​រវាង​រាជធានី​​ភ្នំពេញ​​​នៃ​ប្រទេសកម្ពុជា ​ និងរដ្ឋធានីប៉េកាំងនៃប្រទេសចិន ដើម្បីឆ្លើយតបនឹងតម្រូវការហោះហើររបស់អ្នកដំណើរទៅ និង​មករវាង​​ប្រទេសកម្ពុជា និង​ប្រទេស​ចិន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=650,h=434,q=100/a1/a1aeffe12a0b3df78b8d9ea70aff41923e8a6fca.jpg

ការ​បើកដំណើរកា​រជើងហោះ​ហើរ​ថ្មីនេះ​ត្រូវបាន​រំពឹង​ទុកថា​នឹង​រឹតបន្តឹងទំនាក់ទំនងមុខជំនួញ ការវិនិយោគ វប្បធម៌ និងទេសចរណ៍របស់​​ទីក្រុងទាំង​​ពីរឱ្យកាន់តែមានភាពប្រសើរឡើង។

ភ្នំពេញ គឹជារាជធានីនៃប្រទេសកម្ពុជា ព្រមទាំងជាមជ្ឈមណ្ឌលនៃសេដ្ឋកិច្ច នយោបាយ ពាណិជ្ជកម្ម វប្បធម៌ និងទេសចរណ៍ផងដែរ។ ទោះបីជាទីក្រុង​នេះមានភាពអ៊ូរអរ និងមមាញឹកបន្តិចមែន ប៉ុន្តែវាក៏មានភាពទាក់ទាញមួយបែប។ អ្នកដំណើរនឹងឃើញពីភាពស្រស់ស្អាតនៃការលាយចូលគ្នារវាងទីកន្លែងវប្បធម៌ប្រវត្តិសាស្ត្រ និងអាគារទំនើបស៊ីវិល័យ។ ភ្ញៀវទេសចរអាចស្វែងយល់ពីវប្បធម៌ខ្មែរដោយការទទួលទានមុខម្ហូបប្រពៃណីខ្មែរ ទស្សនាល្ខោន និងរបាំខ្មែរ ព្រមទាំងដើរកំសាន្តតាមទីកន្លែងវប្បធម៌ប្រវត្តិសាស្ត្រដូចជា ព្រះបរមរាជវាំង​ សារមន្ទីរជាតិ ​រត្តភ្នំ មាត់ទន្លេជាដើម។ ខណៈពេលនោះដែរ ពួកគេក៏អាចជ្រើសរើសយកការបរិភោគអាហារបែបប្រណិត បន្ធូរភាពតានតឹងជាមួយការស្ប៉ា និងម៉ាស្សា ដើរទិញទំនិញម៉ាកល្បីៗ ព្រមទាំងស្នាក់នៅសណ្ឋាគារប្រណិតៗលំដាប់ខ្ពស់ផងដែរ។

https://s9.kh1.co/__image/w=650,h=488,q=100/1d/1d3c5649a0bb60eb4ea51f1340f61cdc0f0856cf.jpg

ប៉េកាំង គឺជារដ្ឋធានី ជាទីបណ្តុំនៃសេដ្ឋកិច្ចជាតិ នយោបាយ វប្បធម៌ ការអប់រំ ព្រមទាំងជាមជ្ឈមណ្ឌលនៃការទំនាក់ទំនង និងពាណិជ្ជកម្មអន្តរជាតិ​​របស់ប្រទេសចិនផងដែរ។ ជារៀងរាល់ឆ្នាំ ទីក្រុងប៉េកាំងបានទាក់ទាញបេះដូងភ្ញៀវទេសចរណ៍រាប់សិបលាននាក់ពីជុំវិញពិភពលោក ដោយ​សារ​​តែការរួមបញ្ចូលគ្នាយ៉ាងល្អនៃវប្បធម៌ អរិយធម៌បុរាណដ៏សម្បូរបែប និងការអភិវឌ្ឍដ៏ជឿនលឿននៃទីក្រុងនេះ។ កន្លែងទេសចរណ៍ល្បីៗនៅប៉េកាំង​រួមមានមហាកំផែងនៃប្រទេសចិន​ ទីក្រុងហាមឃាត់ ប្រាសាទនៃឋានសួគ៌ ទីលានធានអានមិនជាដើម។

ជើងហោះហើរភ្នំពេញ-ប៉េកាំងនេះ នឹងផ្តល់កាលវិភាគនៃការហោះហើរ៣ដងក្នុងមួយសប្តាហ៍ នៅរៀងរាល់ថ្ងៃចន្ទ ពុធ និងសុក្រ រហូតដល់​ថ្ងៃ​ទី​14​​ ខែមេសា ឆ្នាំ2023 ហើយ​នឹងបន្តបន្ថែមកាលវិភាគនៃការហោះហើររហូតដល់៥ដងក្នុងមួយសប្តាហ៍ នៅរៀងរាល់ថ្ងៃចន្ទ ពុធ ព្រហស្បតិ៍​ សុក្រ​ និង​​អាទិត្យ​ចាប់ពីថ្ងៃទី17 ខែមេសា ឆ្នាំ2023តទៅ។

ជើងហោះហើរ KR991 នឹង​ចាកចេញ​ពីព្រលានយន្តហោះអន្តរជាតិ​ភ្នំពេញ​នៅ​ម៉ោង​ 7:50 នាទីព្រឹក ហើយ​ចុះ​ចត​នៅព្រលានយន្តហោះអន្តរជាតិប៉េកាំងតាកស៊ីងនៅម៉ោង 1:30​ នាទី​រសៀល ខណៈពេល​ដែល​ជើង​ហោះ​​ហើ​រ​​ត្រឡប់មកវិញ KR992 ​នឹងចាកចេញពីប៉េកាំងនៅម៉ោង 2:30​ នាទី​រសៀល និងមកដល់ភ្នំពេញវិញនៅម៉ោង 6:15 នាទីល្ងាច (ម៉ោងនៅក្នុង​ស្រុក)។ ជើងហោះហើរនេះ នឹងមាន​ការចូលរួម​ដំណើរ​ពី​សំណាក់​អ្នកតំណាង​របស់ក្រុមហ៊ុន​អាកាស​ចរណ៍​ ខេមបូឌា អ៊ែរវ៉េ​ និងទទួលស្វាគមន៍ដោយព្រលានយន្តហោះអន្តរជាតិប៉េកាំងតាកស៊ីង។

ជើងហោះហើរថ្មីនេះដែរ នឹងត្រូវបានប្រតិបត្តិការហោះហើរដោយយន្តហោះ Airbus A320 ដែលមានសេវាកម្មទាំងថ្នាក់ធុរកិច្ច និង​ថ្នា​ក់សេដ្ឋកិច្ច។ គួរបញ្ជាក់ផងដែរថា ខេមបូឌា អ៊ែរវ៉េ ជាក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុកដំបូងបង្អស់ដែលផ្តល់ជូនសេវាកម្មថ្នាក់ធុរកិច្ចដែលរួមបញ្ចូលនូវសេវាកម្មបន្ទប់សម្រាប់​អង្គុយរងចាំ (VIP Lounge) អាទិភាពសម្រាប់​ដំណើរ​ការ​​នៃការឆែកឯកសារ អាទិភាព​សម្រាប់​ការឡើងយន្តហោះ ទទួលបានភេសជ្ជៈស្វាគមន៍នៅលើយន្តហោះ អាហារស្តង់ដារថ្នាក់ធុរកិច្ច ការអនុញ្ញាតទម្ងន់អីវ៉ាន់ check-in រហូត​ដល់​ ៤០គីឡូក្រាម ព្រមទាំងអាទិភាពសម្រាប់ការទទួលអីវ៉ាន់ពេលចុះពីយន្តហោះផងដែរ។

https://s9.kh1.co/__image/w=650,h=434,q=100/5b/5b84f2b3e5ca1fa8f6983f1171880698d714d67a.jpg
https://s9.kh1.co/__image/w=650,h=434,q=100/1d/1d6b489856336435df924450be0502a45b96acf7.jpg
https://s9.kh1.co/__image/w=650,h=434,q=100/0b/0baee9f499d62da716ae7227c020bc8727566925.jpg
https://s9.kh1.co/__image/w=650,h=434,q=100/d5/d55c255e74de689b647a3758efca554bef8cf7a4.jpg
https://s9.kh1.co/__image/w=650,h=434,q=100/1d/1d11fb85550747a8d18982354a6e816d80015aad.jpg

ស្វាគមន៍មកកាន់ការហោះហើរជាលើកដំបូងរបស់ជើងហោះហើរ ភ្នំពេញ​-ប៉េកាំង ដោយក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុករបស់ប្រទេសកម្ពុជា!

https://s9.kh1.co/__image/w=650,h=651,q=100/05/05348b97344b7ad19d0929df7c0cff1292ab8495.jpg

សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងមកកាន់៖
កញ្ញា ទេពសេដ្ឋា ពនិតា បុគ្គលិកផ្នែកទំនាក់ទំនងសាធារណៈ
លេខទូរស័ព្ទ៖ +855 93 434 879
អ៉ីមែល៖ teppeak[email protected]
គេហទំព័រ៖ www.cambodia-airways.com

Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T