បេក្ខភាពជ័យលាភីពីកម្មវិធីស្វែងរកបាហុនិកាឆ្នើមខេមបូឌាអ៊ែរវ៉េ ត្រូវបានតែងតាំងជាទូតសុឆន្ទៈប្រចាំក្រុមហ៊ុនអាកាសចរណ៍ខេមបូឌាអ៊ែរវ៉េ

//s9.kh1.co/8b/8b938babda6ad9d6c61095475496cdfc25897c17.jpg
សង្គម

 ០៨-កញ្ញា-២០២៣ ៩ព្រឹក · ៨ ខែមុន

កម្មវិធីស្វែងរកបាហុនិកាឆ្នើមខេមបូឌាអ៊ែរវ៉េ«Seeking Cambodia Airways’ Ideal Flight Attendants»​ បានរកឃើញម្ចាស់ជ័យលាភីទាំង៣រូបហើយ។

ភ្នំពេញ៖ ក្រោយពីឆ្លងកាត់ការចម្រាញ់ និងការប្រកួតដ៏ស្វិតស្វាញអស់រយៈពេលជាច្រើនសប្តាហ៍កន្លងមក កម្មវិធីស្វែងរកបាហុនិកាឆ្នើមខេមបូឌាអ៊ែរវ៉េ«Seeking Cambodia Airways’ Ideal Flight Attendants»​ បានរកឃើញម្ចាស់ជ័យលាភីទាំង៣រូបហើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបភាព
រូបភាព

ជ័យលាភីលេខ១បានទៅលើបេក្ខជនដែលមកពីទីក្រុងភ្នំពេញ គឺលោកមឿន សុបញ្ញា។ បេក្ខភាពជ័យលាភីលំដាប់រងទី១បានទៅលើបេក្ខនារីដែលមកពីរាជធានីភ្នំពេញដូចគ្នា គឺកញ្ញាថុន មន្ថា និងបេក្ខភាពជ័យលាភីលំដាប់រងទី២បានទៅលើបេក្ខជនដែលមានសញ្ញាតិហ្វីលីពីនគឺលោកចូម៉ារី គុលឡឺម៉ូ ខាឡារ៉ា។​ បេក្ខភាពជ័យលាភីទាំងបីរូបត្រូវបានប្រកាស​ជាបាហុនិកា និង ទូតសុឆន្ទៈតំណាងឱ្យក្រុមហ៊ុនអាកាសចរណ៍ខេមបូឌា​អ៊ែរវ៉េជាផ្លូវការនារសៀលថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៣នៅក្នុងសន្និសីទកាសែតដែលរៀបចំដោយក្រុមហ៊ុនអាកាសចរណ៍ខេមបូឌា​អ៊ែរវ៉េ និងក្រុមហ៊ុនFUN Entertainment។

រូបភាព
រូបភាព
រូបភាព
រូបភាព

យោងទៅតាមប្រសាសន៍របស់គណៈកម្មការនៃកម្មវិធី បេក្ខភាពដែលចូលរួមក្នុងការប្រកួតម្នាក់ៗសុទ្ធសឹងជាបេក្ខជន និងបេក្ខនារីដែលមានសម្រស់ស្រស់ស្អាត មានសមត្ថភាពខ្ពស់ ថែមទាំងមានដុងសិល្បៈរៀងៗខ្លួន ប៉ុន្តែបេក្ខភាពជ័យលាភីទាំងបីជាបេក្ខភាពដែលតែងតែមានភាពលេចធ្លោជាងគេចាប់តាំងពីវិញ្ញាសាការសម្ភាសផ្ទាល់មាត់ដែលមានបេក្ខភាពប្រកួតជាង២០០នាក់ រហូតដល់វិញ្ញាសាថតរូប និងហែលទឹក​ វិញ្ញាសាផ្តល់សេវាកម្មជូនអតិថិជន វិញ្ញាសាដើរលើឆាក និងការឆ្លើយសំណួរដែលផ្តល់ឱ្យដោយគណៈកម្មការផងដែរ។ ការជ្រើសរើស និងការដាក់ពិន្ទុនៅគ្រប់ដំណាក់កាលនៃកម្មវិធីត្រូវបានធ្វើឡើងដោយសម្រឹតសម្រាំង​ និងសុក្រឹតបំផុត ដើម្បីប្រាកដបានថាបេក្ខភាពជ័យលាភីមានបុគ្គលិកលក្ខណៈ សម្រស់ និងសមត្ថភាពដែលសក្តិសមនឹងតំណែងមួយនេះពិតប្រាកដមែន។

រូបភាព
រូបភាព

បន្ទាប់ពីការប្រកួតបានបញ្ចប់ទៅ បេក្ខភាពជ័យលាភីទាំង៣រូបព្រមទាំងបេក្ខភាពទាំង១៧រូបផ្សេងទៀតដែលបានឈានចូលដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងផ្តាច់ព្រ័ត្រក៏នឹងត្រូវទទួលការហ្វឹកហាត់យ៉ាងតឹងរឹងនៅឯប្រទេសថៃដើម្បីត្រៀមខ្លួនប្រលងយកអាជ្ញាប័ណ្ណជាបាហុនិកាប្រកបដោយជំនាញ និងវិជ្ជាជីវៈសម្រាប់ការហោះហើរប្រកបដោយគុណភាពរបស់ក្រុមហ៊ុនអាកាសចរណ៍ខេមបូឌា​អ៊ែរវ៉េ។

គួរបញ្ជាក់ផងដែរថា​ កម្មវិធី«Seeking Cambodia Airways’ Ideal Flight Attendants»​ត្រូវបានបង្កើតឡើងក្នុងគោលបំណងបើកបង្ហាញអំពីដំណើរការពិតៗនៃការជ្រើសរើសបេក្ខជន​បេក្ខនារីដែលមានសក្តានុពល និងការហ្វឹកហាត់ពួកគាត់ឱ្យក្លាយទៅជាបាហុនិកាដ៏ជំនាញសម្រាប់ការហោះហើរ។ លើសពីនេះទៅទៀតកម្មវិធីក៏បានផ្តល់ឱកាសឱ្យយុវជនយុវនារីនៅក្នុងប្រទេសកម្ពុជា ក៏ដូចជាតាមបណ្តាប្រទេសក្នុងអាស៊ីទាំងមូលឈោងចាប់អាជីពក្នុងក្តីស្រមៃរបស់ពួកគាត់នៅ ខេមបូឌា​អ៊ែរវ៉េដែលជាក្រុមហ៊ុនអាកាសចរណ៍ដ៏ឈានមុខមួយនៅក្នុងប្រទេសកម្ពុជា ខណៈពេលក្រុមហ៊ុនអាកាសចរណ៍នេះកំពុងគ្រោងបើកដំណើរការជើងហោះហើរកាន់តែច្រើនឡើង។ ជាក់ស្តែងនៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ខាងមុខនេះ ខេមបូឌាអ៊ែរវ៉េនឹងមានការបើកជើងហោះហើរថ្មីទិសដៅពីទីក្រុងភ្នំពេញ ទៅទីក្រុងហូជីមិញ ជាមួយនឹងកាលវិភាគ​នៃ​ការ​ហោះ​ហើរ​ 3ដងក្នុងមួយសប្តាហ៍ នៅរៀងរាល់ថ្ងៃអង្គារ ព្រហស្បត្តិ៍ និងសៅរ៍ផងដែរ។​ ដើម្បីអបអរសាទរដល់ការបើកជើងហោះ​ហើរ​​ថ្មី​នេះ ខេមបូឌាអ៊ែរវ៉េក៏នឹងមានការផ្តល់ជូនសំបុត្រយន្តហោះក្នុងតម្លៃពិសេសត្រឹមតែចាប់ពីUSD80ប៉ុណ្ណោះសម្រាប់សំបុត្រហោះហើរពីភ្នំពេញទៅហូជីមិញ និងចាប់ពីUSD147 ប៉ុណ្ណោះសម្រាប់សំបុត្រហោះហើរទៅនិងមក ដែលតម្លៃនេះបានរួមបញ្ចូលពន្ធ និងថ្លៃសេវាកម្មផ្សេងៗរួចជាស្រេច។ តម្លៃពិសេសនេះមានលក់ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី11 ខែកញ្ញា ឆ្នាំ2023 ហើយការហោះហើរគឺចាប់ពីថ្ងៃទី12 ដល់ ថ្ងៃទី30  ខែកញ្ញា  ឆ្នាំ2023។

រូបភាព
រូបភាព

កម្មវិធីនេះអាចដំណើរការទៅបានក្រោមការសហការណ៍រៀបចំដោយក្រុមហ៊ុនអាកាសចរណ៍ខេមបូឌា​អ៊ែរវ៉េ និងក្រុមហ៊ុនFUN Entertainment ការចូលរួមសហការផ្សព្វផ្សាយដោយស្ថានីយ៍ទូរទស្សន៍PNN ព្រមទាំងការសហការណ៍ឧបត្ថម្ភគាំទ្រពីសំណាក់ក្រុមហ៊ុនធានារ៉ាប់រងCB Insurance ក្រុមហ៊ុនព្រីនស៍រៀលអ៊ីស្ទេតគ្រុប និងអង្គការដើម្បីភាពញញឹមនៃកុមារPSE។ ទោះជាកម្មវិធីនេះ​ជាកម្មវិធីដ៏ថ្មីសន្លាងនៅក្នុងប្រទេសកម្ពុជាក៏ពិតមែន ប៉ុន្តែវាទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ទស្សនិកជន ជាពិសេសយុវជន​យុវនារីដែលមានក្តីស្រម៉ៃចង់ក្លាយជាបាហុនិកានៅថ្ងៃអនាគត។ នេះបញ្ជាក់ឳ្យឃើញអំពីសន្ទុះនៃការរីកលូតលាស់នៃវិស័យអាកាសចរណ៍នៅប្រទេសកម្ពុជាក្នុងពេលបច្ចុប្បន្នផងដែរ។

រូបភាព
រូបភាព

ដោយឃើញពីភាពស៊ីសង្វាក់នៃការសហការណ៍ផលិតកម្មវិធីរហូតបានទទួលជោគជ័យ ក្រុមហ៊ុនអាកាសចរណ៍ខេមបូឌាអ៊ែរវ៉េ និងក្រុមហ៊ុន​FUN Entertainmentបានព្រមព្រៀងចុះអនុសារណៈយោគយល់ធ្វើជាដៃគូរសហការរយៈពេលវែងដើម្បីធ្វើការជាមួយគ្នាលើគម្រោងបន្តបន្ទាប់នាពេលខាងមុខ។ គួរបញ្ជាក់ផងដែរថាក្រុមហ៊ុនFUN Entertainmentជាក្រុមហ៊ុនដែលមានជំនាញទៅលើការផលិតកម្មវិធីកំសាន្តក៏ដូចជាកម្មវិធីប្រកួតប្រជែងនានា ដែលកន្លងមកក្រុមហ៊ុននេះក៏បានទទួលជោគជ័យលើការផលិតកម្មវិធីធំៗដូចជាកម្មវិធីធីតាឯកសង្ក្រាន្ត និងកម្មវិធីThe Rap Fighterរួចមកហើយ៕

រូបភាព
រូបភាព
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T