ក្រុមហ៊ុនអាកាសចរណ៍ ខេមបូឌា អ៊ែរវ៉េ អបអរជើងហោះហើរត្រង់ដំបូងពីភ្នំពេញទៅប៉េកាំង!

//s9.kh1.co/e6/e656652a44a22b15e72671224cd95b29ad5e2790.jpg
សង្គម

 ២៨-មីនា-២០២៣ ១០ព្រឹក · មួយឆ្នាំមុន

នៅថ្ងៃទី27 ខែមីនា ឆ្នាំ2023 ជើងហោះហើរ KR991 របស់ក្រុមហ៊ុនអាកាសចរណ៍ ខេមបូឌា អ៊ែរវ៉េ បានចុះចតជាលើកដំបូងនៅព្រលានយន្តហោះអន្តរជាតិ ប៉េកាំងតាស៊ីង។

ភ្នំពេញ៖ នៅថ្ងៃទី27 ខែមីនា ឆ្នាំ2023 ជើងហោះហើរ KR991 របស់ក្រុមហ៊ុនអាកាសចរណ៍ ខេមបូឌា អ៊ែរវ៉េ បានចុះចតជាលើកដំបូងនៅព្រលានយន្តហោះអន្តរជាតិ ប៉េកាំងតាស៊ីង ដោយរលូន ដែលបញ្ជាក់ថាខ្សែហោះហើរត្រង់ភ្នំពេញ-ប៉េកាំង តភ្ជាប់​រាជធានី​​​​​នៃ​ប្រទេស​​​កម្ពុជា​​​​ នឹង​រដ្ឋធានី​នៃ​ប្រទេសចិន ត្រូវបានបើកដំណើរការដោយជោគជ័យជាស្ថាពរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=650,h=434,q=100/ab/abecc932caaf06c468e828a3eae8f2e659d49e13.jpg

ដើម្បីអបអរដល់ការបើកដំណើរការជើងហោះហើរថ្មីនេះ ក្រុមហ៊ុនអាកាសចរណ៍ ខេមបូឌា អ៊ែរវ៉េ បានរៀបចំកម្មវិធីពិសេសមួយនៅឯអាកាសយានដ្ឋានអន្តរជាតិ ប៉េកាំងតាស៊ីង ដោយមានការអញ្ជើញចូលរួមពីលោក​ ទាន់​​ លៀន នាយករបស់ក្រុមហ៊ុនអាកាសចរណ៍ ខេមបូឌា អ៊ែរវ៉េ ថ្នាក់ដឹកនាំផ្សេងៗទៀត ព្រមទាំងថ្នាក់ដឹកនាំរបស់អាកាសយានដ្ឋានអន្តរជាតិប៉េកាំងតាស៊ីង។

https://s9.kh1.co/__image/w=650,h=434,q=100/da/daed13fedb0ec4ba768ded92f93e2c3e3e210912.jpg

ជើងហោះហើរដំបូង KR991 ប្រតិបត្តិការដោយយន្តហោះ Airbus-A320 បានចាកចេញពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញនៅម៉ោង 7:50ព្រឹក និងចុះចតនៅអាកាសយានដ្ឋានអន្តរជាតិប៉េកាំងតាកស៊ីងនៅម៉ោង 13:30រសៀល (ម៉ោងក្នុងតំបន់)។ រីឯជើងហោះហើរត្រឡប់មកវិញ KR992 បានចាកចេញពីទីក្រុង ប៉េកាំងតាកស៊ីង នៅម៉ោង 14:30 រសៀល និងមកដល់ភ្នំពេញនៅម៉ោង 18:15 ល្ងាច (ម៉ោងក្នុងតំបន់)។

នៅមុនពេលចេញដំណើរ ខេមបូឌា អ៊ែរវ៉េ បានរៀបចំវត្ថុអនុស្សាវរីយ៍ជាពិសេសសម្រាប់ចែកជូននៅច្រកទ្វារឡើងយន្តហោះ ដោយសង្ឃឹមថាវានឹងធ្វើឱ្យបទពិសោធន៍នៃការធ្វើដំណើរនេះ​កាន់តែល្អប្រសើរសម្រាប់អ្នកដំណើរទាំងអស់គ្នា។ នៅពេលយន្តហោះមកដល់អាកាសយានដ្ឋានអន្តរជាតិ ប៉េកាំង​តាស៊ីង ត្រូវបានស្វាគមន៍ដោយពិធីបាញ់ទឹកទទួលសងខាងយន្តហោះ ដើម្បីអបអរសាទរភាពជោគជ័យនៃការពង្រីកបណ្តាញខ្សែហោះហើរថ្មីរបស់​ក្រុមហ៊ុន​​អាកាសចរណ៍ ខេមបូឌា អ៊ែរវ៉េ

https://s9.kh1.co/__image/w=650,h=435,q=100/e6/e60e5cdf02c5afc6364bc512d61f754ae960ede5.jpg

អ្នកដំណើរគ្រប់រូបត្រូវបានទទួលរាក់ទាក់យ៉ាងកក់ក្តៅពីសំណាក់អ្នកតំណាងក្រុមហ៊ុនអាកាសចរណ៍ និងអាកាសយានដ្ឋាន ព្រមទាំងក្រុមការងារក្នុងសំលៀកបំពាក់ប្រពៃណីខ្មែរ។ ផ្ទាំងសម្រាប់ថតរូបដែលមានរូបប្រាសាទអង្គរវត្តត្រូវបានដាក់តាំងសម្រាប់ឱ្យអ្នកដំណើរអាចថតរូបស្អាតៗបង្ហោះលើបណ្តាញសង្គមរបស់ពួកគេដើម្បីទទួលបានរង្វាន់ជាវត្ថុអនុស្សាវរីយ៍ផ្សេងៗ។ ក្រៅពីនេះ កម្មវិធីក៏មានសកម្មភាពការសម្តែង និងការផ្តល់ជូនប្រូម៉ូសិនពិសេសៗជាច្រើនថែមទៀត ដើម្បីធានាថាអ្នកដំណើរទាំងអស់ទទួលបានបទពិសោធន៍ដ៏មានន័យជាមួយគ្នាក្នុងឱកាសការសម្ពោធជើងហោះហើរដំបូង ភ្នំពេញ-ប៉េកាំង របស់ក្រុមហ៊ុនអាកាសចរណ៍ ខេមបូឌា អ៊ែរវ៉េ

https://s9.kh1.co/__image/w=650,h=434,q=100/d8/d8f4f4e3f5a0e9ed52eff69475936254d4e4ceaf.jpg

ចាប់ពីថ្ងៃនេះតទៅ ខេមបូឌា អ៊ែរវ៉េ នឹងផ្តល់សេវាកម្មសម្រាប់ជើងហោះហើរ ភ្នំពេញ-ប៉េកាំង ចំនួនបីដងក្នុងមួយសប្តាហ៍ ដែលមានកាលវិភាគហោះហើររៀងរាល់ថ្ងៃចន្ទ ពុធ និងសុក្រ។ ខេមបូឌា អ៊ែរវ៉េ ក្រុមហ៊ុនអាកាសចរណ៍តែមួយគត់ដែលផ្តល់ជូនសេវាកម្មពេញលេញក្នុងប្រទេសកម្ពុជា បានប្តេជ្ញាថានឹងផ្តល់បទពិសោធន៍ធ្វើដំណើរប្រកបដោយគុណភាពខ្ពស់ និងបំពេញតម្រូវការធ្វើដំណើរទៅទិសដៅផ្សេងៗគ្នារបស់អ្នកដំណើរ។

នៅថ្ងៃទី 15 ខែមីនា ឆ្នាំ2023 ក្រុមហ៊ុនអាកាសចរណ៍ ខេមបូឌា អ៊ែរវ៉េ ត្រូវបានតែងតាំងជាក្រុមហ៊ុនអាកាសចរណ៍ផ្លូវការសម្រាប់ព្រឹត្តិការណ៍ Cambodia 2023 GAMES បន្ទាប់ពីបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយគណៈកម្មាធិការរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍កម្ពុជា (CAMSOC) ដើម្បីក្លាយជាអ្នកឧបត្ថម្ភពិសេសរបស់ព្រឹត្តិការណ៍នេះ។ កីឡាស៊ីហ្គេមលើកទី៣២ នឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី១៧ ឧសភា ខណៈដែលកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៩ ខែមិថុនា ក្រោមប្រធានបទ៖ “កីឡា រស់ក្នុងសន្តិភាព”។​

https://s9.kh1.co/__image/w=650,h=434,q=100/3f/3fa468f2e02cb2d29a8a3ab216eaaa3db10b5198.jpg
https://s9.kh1.co/__image/w=650,h=434,q=100/22/22dbef84ba79203dc3b9d349e4c54b849517339e.jpg

ខេមបូឌា អ៊ែរវ៉េ មានមោទកភាពដែលបានក្លាយជាចំណែកមួយ ដើម្បីគាំទ្រក្នុងការរៀបចំព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនេះ ព្រមទាំងផ្តល់មធ្យោបាយដឹកជញ្ជូន និងមធ្យោបាយធ្វើដំណើរដល់អត្តពលិក និងប្រតិភូផងដែរ។ ចាប់ពីចំណុចចាប់ផ្តើមថ្មីនេះ ក្រុមហ៊ុនអាកាសចរណ៍នេះនឹងបន្តកែលម្អគុណភាពសេវាកម្មរបស់ខ្លួនឱ្យកាន់តែប្រសើរឡើង ដើម្បីផ្តល់ជូនអ្នកដំណើរនូវជម្រើសទិសដៅហោះហើរកាន់តែច្រើនជាងមុន ព្រមទាំងបទពិសោធន៍នៃការហោះហើរប្រកបដោយសុវត្ថិភាព ភាពងាយស្រួល និងផាសុកភាពកាន់តែប្រសើរជាងមុនផងដែរ៕

https://s9.kh1.co/__image/w=650,h=435,q=100/7a/7aefead348e2b2c150f0fd9170973e05910e7727.jpg
https://s9.kh1.co/__image/w=650,h=434,q=100/3e/3ee5d4a977c4eabe5c6de721c8b2be4feda78d71.jpg

សម្រាប់ព័ត៌មានបន្ថែម និងការកក់សំបុត្រសូមទាក់ទងមកកាន់៖
លេខទូរស័ព្ទ៖ 096 852 5555
គេហទំព័រ៖ www.cambodia-airways.com

Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T