ក្រុមហ៊ុន​អាកាសចរណ៍ ខេមបូឌា អ៊ែរវ៉េ ផ្តល់ជូនប្រូម៉ូសិនពិសេសសម្រាប់ជើងហោះហើរថ្មីភ្នំពេញ​-ហូជីមិញ!

//s9.kh1.co/89/89c0ae7a26a20fa2f3146b058e64c5c36f5e1fde.jpg
សង្គម

 ២២-សីហា-២០២៣ ២ល្ងាច · ៨ ខែមុន

ក្រុមហ៊ុនអាកាសចរណ៍ ខេមបូឌា អ៊ែរវ៉េ នឹង​បើក​ដំណើរការ​ជើងហោះហើរត្រង់​រវាង​រាជធានី​​ភ្នំពេញ​​​នៃ​​ប្រទេសកម្ពុជា ​និងទីក្រុងហូជីមិញនៃប្រទេសវៀតណាម នៅថ្ងៃទី12 ខែកញ្ញា ឆ្នាំ2023 ខាងមុខនេះ។

ភ្នំពេញ៖ ក្រុមហ៊ុនអាកាសចរណ៍ ខេមបូឌា អ៊ែរវ៉េ នឹង​បើក​ដំណើរការ​ជើងហោះហើរត្រង់​រវាង​រាជធានី​​ភ្នំពេញ​​​នៃ​​ប្រទេសកម្ពុជា ​ និងទីក្រុងហូជីមិញនៃប្រទេសវៀតណាម នៅថ្ងៃទី12 ខែកញ្ញា ឆ្នាំ2023 ខាងមុខនេះ​ ជាមួយនឹងកាលវិភាគនៃការហោះហើរ 3ដងក្នុងមួយសប្តាហ៍ នៅរៀងរាល់ថ្ងៃអង្គារ ព្រហស្បត្តិ៍ និងសៅរ៍។ ជើងហោះហើរនេះ ត្រូវបានប្រតិបត្តិការហោះហើរដោយយន្តហោះថ្មីទំនើប Airbus-A319 មានកន្លែងអង្គុយធំទូលាយដែលផ្តោតលើផាសុកភាព និងសុវត្ថិភាពរបស់អ្នកដំណើរជាចំបង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=650,h=751,q=100/32/32ee172a1ee481cab0d339ad4685a925c5a8f01c.jpg

ជើងហោះហើរដំបូង KR733 នឹងចាកចេញពីទីក្រុងភ្នំពេញនៅម៉ោង 7:40ល្ងាច និងចុះចតនៅទីក្រុងហូជីមិញនៅម៉ោង 8:45​យប់ (ម៉ោងក្នុងតំបន់)។ រីឯជើងហោះហើរត្រឡប់មកវិញ KR734 នឹងចាកចេញពីទីក្រុងហូជីមិញនៅម៉ោង 9:40 យប់ និងមកដល់ភ្នំពេញនៅម៉ោង 10:35​យប់ (ម៉ោងក្នុងតំបន់)។  

ដើម្បីអបអរសាទរដល់ការបើកដំណើរការជើងហោះហើរនេះដែរ ក្រុមហ៊ុនអាកាសចរណ៍ ខេមបូឌា អ៊ែរវ៉េ ក៏នឹងមានការផ្តល់ជូនពិសេសទៅលើសំបុត្រយន្តហោះ ដែលមានតម្លៃត្រឹមតែចាប់ពី USD80 ប៉ុណ្ណោះសម្រាប់សំបុត្រហោះហើរពីភ្នំពេញទៅហូជីមិញ និងចាប់ពី USD147 ប៉ុណ្ណោះ សម្រាប់សំបុត្រហោះហើរទៅ និងមករវាងភ្នំពេញនិងហូជីមិញ ដែលតម្លៃនេះបានរួមបញ្ចូលពន្ធ និងថ្លៃសេវាកម្មផ្សេងៗរួចជាស្រេច។ រយៈពេលនៃការលក់ គឺចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី31 ខែសីហា ឆ្នាំ2023 ហើយរយៈពេលធ្វើដំណើរចាប់ពីថ្ងៃទី12 ខែកញ្ញា ឆ្នាំ2023 រហូតដល់ ថ្ងៃទី30 ខែកញ្ញា ឆ្នាំ2023។

https://s9.kh1.co/__image/w=650,h=434,q=100/4d/4dd0c9b327de72132d1a37f6660b43515ab7e3df.jpg

ទីក្រុងហូជីមិញ ដែលយើងស្គាល់ថាទីក្រុងសៃហ្កន គឺជាទីក្រុងធំបំផុតរបស់ប្រទេសវៀតណាម និងជាបណ្តុំនៃសេដ្ឋកិច្ច វប្បធម៌​ ទេសចរណ៍ និងប្រវត្តិសាស្រ្តផងដែរ។​ នៅទីក្រុងនេះ លោកអ្នកអាចឃើញទស្សនីយភាពនៃការលាយឡំគ្នារវាងស្ថាបត្យកម្មបែបបុរាណ និងសម័យតាមរយៈអាគារទំនើបខ្ពស់ៗ ផ្សារទំនើប ផ្លូវគមនាគមន៍ខ្វាត់ខ្វែង និងអាគារចាស់ៗពីសម័យអាណានិគមបារាំង សារមន្ទីរ រមណីយដ្ឋានប្រវត្តិសាស្ត្រផ្សេងៗជាច្រើនផងដែរ។

https://s9.kh1.co/__image/w=650,h=434,q=100/59/592bb1dee3dd037f083b1be90373ebf9cc57dcc2.jpg
https://s9.kh1.co/__image/w=650,h=1016,q=100/19/19df0535504aff6c5e9034411d0848230a6fd8dc.jpg

អ្នកដំណើរភាគច្រើនដែលបានទៅដល់ទីក្រុងនេះ តែងតែឈៀងចូលទៅកំសាន្តនៅផ្លូវរូងក្រោមដីគូឈី (Cu Chi Tunnels) វិហារសៃហ្កនណូតឌេម (Saigon Notre Dame Cathedral) សារមន្ទីរប្រវត្តិសាស្ត្រប៉ុស្តិ៍ប្រៃសណីយ៍​ជាដើម ហើយក៏មិនភ្លេចដើរផ្សារ ភ្លក់រសជាតិអាហារតាមចិញ្ចើមផ្លូវដ៏សំបូរបែប ព្រមទាំងក្រេបកាហ្វេហ្វីនដែលមានក្លិនឈ្ងុយ និងរសជាតិដិតផងដែរ។

https://s9.kh1.co/__image/w=650,h=486,q=100/72/723af2248a0351c4397f6627dc57616d6a4d6cbd.jpg
https://s9.kh1.co/__image/w=650,h=434,q=100/07/071bb59676ae2f30d8d08b6487f1041784e31fc0.jpg
https://s9.kh1.co/__image/w=650,h=433,q=100/61/61d526b581ef06607a53d2877f7155acfb2757ca.jpg

ការធ្វើដំណើរពីទីក្រុងភ្នំពេញទៅទីក្រុងហូជីមិញតាមផ្លូវគោកអាចនឹងចំណាយពេលជាមធ្យមចំនួន 7ម៉ោង ខណៈដែលការធ្វើដំណើរផ្លូវអាកាសចំណាយពេលជាមធ្យមត្រឹមតែ 1ម៉ោងប៉ុណ្ណោះ។​ លោកអ្នកដែលកំពុងមានបំណងធ្វើដំណើរកំសាន្តទៅទីក្រុងនេះជាមួយក្រុមគ្រួសារ មិត្តភក្តិ និងមនុស្សជាទីស្រលាញ់ គួរកុំរំលងឱកាសដ៏ពិសេសដើម្បីទទួលយកបទពិសោធន៍ថ្មីក្នុងការធ្វើដំណើរដោយឆាប់រហ័ស ប្រកបដោយផាសុកភាព ប្រណីតភាព និងឯកជនភាពនៅក្នុងតម្លៃដ៏ពិសេសថែមទៀតផង៕

https://s9.kh1.co/__image/w=650,h=813,q=100/d0/d0ab03014e772e259fe9e3a633bdf0faff6006bf.jpg

ដើម្បីសាកសួរព័ត៌មានបន្ថែម និងកក់សំបុត្រ សូមទាក់ទងមកកាន់៖
លេខទូរស័ព្ទ៖ +855 96 852 5555
គេហទំព័រ៖ www.cambodia-airways.com

Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T