បារាំង៖ ខ្សែការពាររបស់ Monaco កីឡាករ Ruben Aguilar បានទាត់កន្លែងពិនិត្យមើល VAR របស់អាជ្ញាកណ្ដាលមុនពេលគេដើរចេញពីទីលានបន្ទាប់ពីទទួលបានកាតក្រហមអំឡុងការប្រកួតជាមួយ Saint-Etienne។

ខ្សែការពាររូបនេះមិនអាចទប់កំហឹងរបស់ខ្លួនបានបន្ទាប់ពីការពិនិត្យមើល VAR បានធ្វើឲ្យគេទទួលបានក្រហមអំឡុងការប្រកួតក្របខណ្ឌ Ligue1 កាលពីចុងសប្ដាហ៍កន្លងទៅ។ Aguilar ត្រូវបានទទួលកាតក្រហមនៅក្នុងម៉ោងបន្ថែមក្នុងវគ្គទីពីរនៅនាទី៩០+២ បន្ទាប់ពីគេបានប៉ះទង្គិចជាមួយកីឡាកររបស់ Saint-Etienne។

ខ្សែការពារស្ដាំ Aguilar មិនមែនជាកីឡាករទីមួយនោះទេ ដែលបានបញ្ចេញកំហឹងដាក់កន្លែងពិនិត្យមើល VAR របស់អាជ្ញាកណ្ដាល ដោយខ្សែប្រយុទ្ធរបស់ Manchester City កីឡាករ Gabriel Jesus ក៏ធ្លាប់វាយកន្លែងពិនិត្យមើល VAR នោះដូចគ្នាបន្ទាប់ពីគេទទួលបានកាតក្រហមអំឡុងការប្រកួតឲ្យប្រេស៊ីលក្នុងព្រឹត្តិការណ៍ Copa America 2019៕
ចង់ឃើញថា Aguilar ប្រើកាយវិការយ៉ាងណានោះ ទៅទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖
AS Monaco right-back Ruben Aguilar filmed kicking the VAR monitor after being sent off in last night’s match vs St Étienne. pic.twitter.com/84u2Z37z4t
— Get French Football News (@GFFN) November 4, 2019
ប្រភព៖ TheSun
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 085836679 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]