កីឡា៖ អ្នកកាសែត Fabrizio Romano បានចុះផ្សាយថា ខ្សែបម្រើ Dani Ceballos អាចនឹងចាកចេញពីក្លិប Real Madrid នៅរដូវក្ដៅនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Dani Ceballos គឺជាកីឡាករដែលបានផ្លាស់ពីក្លិប Real Betis មកកាន់ទឹកដី Santiago Bernabeu កាលពីឆ្នាំ២០១៧ ដោយរូបគេធ្លាប់ត្រូវ Real Madrid ដាក់ឲ្យ Arsenal ខ្ចីជើងចំនួនពីររដូវកាល គឺពី រដូវកាល ២០១៩ ដល់ ២០២១។

នៅរដូវកាលនេះ Dani Ceballos បានចូលលេងឲ្យ Real Madrid ចំនួន ៤៥ប្រកួត និងបានបញ្ជូនបាល់ឲ្យមិត្តរួមក្រុមចំនួន១គ្រាប់៕
