កីឡា៖ យោងតាមការចុះផ្សាយរបស់អ្នកកាសែត Fabrizio Romano បានឲ្យដឹងថា ខ្សែប្រយុទ្ធ Alejandro Garnacho បានបដិសេធ ក្នុងការផ្លាស់ទៅក្លិប Al-Nassr តាមកំពូលខ្សែប្រយុទ្ធ Cristiano Ronaldo ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ពិតណាស់ Garnacho ត្រូវបានលោក Ruben Amorim ប្រាប់ឲ្យរូបគេរកក្លិបថ្មីដើម្បីលេងឲ្យហើយទៅ ព្រោះក្លិបបិសាចក្រហម Manchester United នឹងមិនរក្សាទុកកីឡាករសញ្ជាតិអាហ្សង់ទីននេះឡើយ ខណៈដែល Garnacho ក៏កំពុងស្វែងរកក្លិបថ្មីដើម្បីលេងដែរ។

ថ្មីៗនេះ មានសំណើពី Al-Nassr ជាក្រុមមកពី Saudi Pro League នៃប្រទេសអារ៉ាប់ប៊ីសាអូឌីត បានដាក់សំណើទិញយកកីឡាកររូបនេះ ប៉ុន្តែ Alejandro Garnacho បានបដិសេធហើយ បើទោះបីជានិមិត្តរូបរបស់គេគឺ Cristiano Ronaldo កំពុងលេងនៅទីនោះក៏ដោយ។ យើងនឹងរង់ចាំមើលថា កីឡាកររូបនេះនឹងផ្លាស់ទៅក្លិបណាជាបន្ត៕

