ផ្អើល!! ខឹង VAR ចាប់ពិន័យកាតក្រហមកីឡាករ Monaco ម្នាក់ទាត់កន្លែងមើល VAR មុនចេញពីទីលាន (មានវីដេអូ)

//s5.kh1.co/dd/ddf6d1b86ffe63bb16387b7f7b333061f5446304.jpg
កីទ្បា

 ០៥-វិច្ឆិកា-២០១៩ ៣ល្ងាច · ៤ ឆ្នាំមុន

បារាំង៖ ខ្សែការពាររបស់ Monaco កីឡាករ Ruben Aguilar បានទាត់កន្លែងពិនិត្យមើល VAR របស់អាជ្ញាកណ្ដាលមុនពេលគេដើរចេញពីទីលានបន្ទាប់ពីទទួលបានកាតក្រហមអំឡុងការប្រកួតជាមួយ Saint-Etienne។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
សកម្មភាពរបស់ Aguilar
សកម្មភាពរបស់ Aguilar

ខ្សែការពាររូបនេះមិនអាចទប់កំហឹងរបស់ខ្លួនបានបន្ទាប់ពីការពិនិត្យមើល VAR បានធ្វើឲ្យគេទទួលបានក្រហមអំឡុងការប្រកួតក្របខណ្ឌ Ligue1 កាលពីចុងសប្ដាហ៍កន្លងទៅ។ Aguilar ត្រូវបានទទួលកាតក្រហមនៅក្នុងម៉ោងបន្ថែមក្នុងវគ្គទីពីរនៅនាទី៩០+២ បន្ទាប់ពីគេបានប៉ះទង្គិចជាមួយកីឡាកររបស់ Saint-Etienne។

សកម្មភាពរបស់ Aguilar
សកម្មភាពរបស់ Aguilar

ខ្សែការពារស្ដាំ Aguilar មិនមែនជាកីឡាករទីមួយនោះទេ ដែលបានបញ្ចេញកំហឹងដាក់កន្លែងពិនិត្យមើល VAR របស់អាជ្ញាកណ្ដាល ដោយខ្សែប្រយុទ្ធរបស់ Manchester City កីឡាករ Gabriel Jesus ក៏ធ្លាប់វាយកន្លែងពិនិត្យមើល VAR នោះដូចគ្នាបន្ទាប់ពីគេទទួលបានកាតក្រហមអំឡុងការប្រកួតឲ្យប្រេស៊ីលក្នុងព្រឹត្តិការណ៍ Copa America  2019៕

ចង់ឃើញថា Aguilar ប្រើកាយវិការយ៉ាងណានោះ ទៅទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖

ប្រភពTheSun

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T