ស៊ុតគ្នាដូចព្យុះ!! PSG, Man City និង Spurs ស៊ុតដៃគូរៀងខ្លួនម្នាក់ ៥គ្រាប់ យក៣ពិន្ទុមិនឲ្យចាញ់គ្នា (មានវីដេអូ)

//s5.kh1.co/73/73a872b27e2decd85a71ceb5b4179a149cbf7edd.jpg
កីទ្បា

 ២៣-តុលា-២០១៩ ៨ព្រឹក · ៤ ឆ្នាំមុន

អឺរ៉ុប៖ ការប្រកួតជុំទីបីវគ្គចែកពូល ពានរង្វាន់ UEFA Champions League រដូវកាល ២០១៩-២០២០ កាលពីយប់មិញមានការស៊ុតបញ្ចូលទីគ្នាច្រើនគ្រាប់មែនទែន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្លិបអ្នកមាននៅបារាំង PSG បានយកឈ្នះម្ចាស់ផ្ទះ Club Brugge ក្នុងលទ្ធផល ០ទល់នឹង៥ ដោយខ្សែប្រយុទ្ធវ័យក្មេង Kylian Mbappe ធ្វើបាន Hat-Trick ខណៈ ២គ្រាប់ទៀតរកបានដោយកីឡាករ Mauro Icardi។ ចំណែកឯមួយគូទៀតក្នុងពូល A ជាមួយគ្នាដែរគឺ Galatasaray បានប្រកួតចាញ់ក្រុមភ្ញៀវ Real Madrid ក្នុងលទ្ធផល ០ទល់នឹង១។

https://s4.kh1.co/__image/w=650,h=476,q=100/9e/9e33a0cd721b0a3c95673baab19b871ed1aa4965.jpg

ងាកមកមើលពូល B ឯណេះវិញក៏ស៊ុតគ្នាមិនចាញ់ពូល A ប៉ុន្មានដែរពោលគឺ Spurs បានយកឈ្នះ FC Crvena Zvezda ក្នុងលទ្ធផល ៥ទល់នឹង០ ខណៈមួយគូទៀត Bayern Munich ឈ្នះប្រផិតប្រផើយមកលើម្ចាស់ផ្ទះ Olympiacos ២ទល់នឹង៣។

https://s5.kh1.co/__image/w=650,h=366,q=100/11/11085ec88266645316a24502bb936ab431f7d270.jpg

៥គ្រាប់របស់ Spurs រកបានដោយ Harry Kane និង Heung-Min Son ក្នុងម្នាក់ ២គ្រាប់ រីឯមួយគ្រាប់ទៀតរកបានដោយកីឡាករលេខ១១ Erik Lamela។

មិនខុសពី២ពូលខាងលើ កាលពីយប់មិញក្នុងពូល C មានការស៊ុតគ្នាដល់ទៅ១០គ្រាប់ ក្នុងនោះមេឃខៀវ Manchester City បានលត់ក្លិបមកពីអ៊ីតាលី Atalanta ៥ទល់នឹង១ ស្របពេលដែល Shakhtar Donetsk ស្មើគ្នា ២ទល់នឹង២ ជាមួយ Dinamo Zagreb។

https://s6.kh1.co/__image/w=650,h=434,q=100/8d/8d585bc3d4327e40c022b08321342f4dfbb4ebee.jpg

គ្រាប់ទាំង ៥របស់កូនក្រុមលោក Pep ធ្វើឡើងបន្ទាប់ពី Atalanta ជាអ្នកបើកការនាំមុខមុនដោយបាល់ពិន័យ ១១ម៉ែត្រនៅនាទី២៨ ដោយកីឡាករ Ruslan Malinovsky។ យ៉ាងណា Man City បានវាយបកយកឈ្នះវិញតាមរយៈការធ្វើ Hat-Trick របស់ Sterling បូកនឹងការស៊ុត ២គ្រាប់របស់ Ageuro។

គួរឲ្យដឹងដែរថា បីប្រកួតកន្លងមកនេះ PSG, Man City និង Spurs មិនទាន់ស្គាល់ពាក្យថាចាញ់ឬស្មើគ្នានោះទេ ដោយ ៣ប្រកួតឈ្នះទាំង៣ និងកំពុងឈរនៅចំណាត់ថ្នាក់លេខ១តាមពូលរៀងៗខ្លួន៕

សូមទស្សនាវីដេអូ Highlight នៅខាងក្រោម៖

Club Brugge 0-5 PSG
Spurs 5-0 FC Crvena Zvezda
Man City 5-1 Atalanta
Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T